ប្រមុខ UN បាននិយាយថា តំបន់ហ្កាហ្សាប្រែក្លាយជា "វាលពិឃាដ" ដោយសារអ៊ីស្រាអែល បន្តបិទខ្ទប់ការផ្តល់ជំនួយ

Narith | ថ្ងៃទី 10 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១០ មេសា ២០២៥

អន្តរជាតិ៖ លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បាននិយាយថា តំបន់ហ្កាហ្សាបានប្រែក្លាយជា "វាលពិឃាដ" ដោយសារតែអ៊ីស្រាអែលបន្តបិទខ្ទប់ការផ្តល់ជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកបានបន្តថា "ជាង ១ខែហើយ គ្មានជំនួយបានចូលទៅកាន់តំបន់ហ្កាហ្សានោះទេ។ គ្មានទាំងស្បៀងអាហារ ឥន្ធនៈ ឱសថ ឬ សម្ភារៈ ផ្គត់ផ្គង់ផ្សេងៗទៀត"។ ដោយចង្អុលទៅកាន់អនុសញ្ញាទីក្រុងហ្សឺណែវ ដែលចែងអំពីការប្រព្រឹត្តទៅ លើប្រជាជនក្នុងអំឡុងពេលសង្រ្គាម លោកអគ្គលេខាធិការ UN បានសង្កត់ធ្ងន់អំពីកាតព្វកិច្ចរបស់  កងកម្លាំងត្រួតត្រា ក្នុងការធានានូវការផ្តល់ស្បៀងអាហារ និងឱសថជាដើម។ លោកបានបន្ថែមថា "កាតព្វកិច្ចនេះមិនត្រូវបានអនុវត្តឡើយ។ គ្មានជំនួយមនុស្សធម៌អាចចូលទៅកាន់តំបន់ហ្កាហ្សានោះទេ។ តំបន់នេះបានប្រែក្លាយទៅជាវាលពិឃាដ ខណៈប្រជាជនស៊ីវិល កំពុងស្ថិតក្នុងវដ្តនៃសេចក្តីស្លាប់ ដែលគ្មានទីបញ្ចប់"។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល បានចេញមុខច្រានចោលភ្លាមៗ ចំពោះការចោទប្រកាន់របស់លោក Guterres ដោយអះអាងថា គ្មានការខ្វះខាតជំនួយមនុស្សធម៌ ក្នុងតំបន់ហ្កាហ្សាឡើយ៕