ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ាបានកើនឡើងដល់ ៣,៦៤៩នាក់

Narith | ថ្ងៃទី 10 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua បានឱ្យដឹងថា ក្រុមព័ត៌មាន  នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីនៅមីយ៉ាន់ម៉ាបានកើនឡើងដល់ ៣,៦៤៩នាក់។ របាយការណ៍នេះបានបន្តទៀតថា ក្រៅពីនេះមានមនុស្សចំនួន ៥,០១៨ នាក់បានរងរបួស និង ១៤៥ នាក់ទៀតកំពុងបាត់ខ្លួន ដោយសារតែការរញ្ជួយដីនេះ។ គួរបញ្ចាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា គឺនៅជិតទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានបំផ្លាញអគារ អស់រាប់ពាន់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អស់ជាច្រើន៕