សូមគោរពជម្រាបជូនថា នៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី ដល់ម៉ោង១២:០០ នាទីថ្ងៃត្រង់នេះ កម្មវិធីសន្ទនាមតិ«ជំហានដំបូង»នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖ « គេថា ចង់បានសិរីសួស្ដីក្នុងឆ្នាំថ្មី ទាល់តែធ្វើពិធីសូត្រមន្ត!»។ តើអ្វីទៅជា«ពិធីសូត្រមន្ត» និងប្រារព្ធឡើងក្នុងបំណងអ្វី? បើតាម«ពុទ្ធឱវាទ»តើជនានុជនគប្បីបដិបត្តិយ៉ាងដូចម្ដេចដើម្បីមានសិរីសួស្ដីក្នុងឆ្នាំថ្មី? ព្រះភិក្ខុចក្ខុសំវរោ ណុំ វីរ៍ ឧទ្ទេសាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត
នឹងនិមន្តចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកជាធម្មទាននូវចំណេះដឹង និងរង់ចាំឆ្លើយតបចម្ងល់នានា របស់លោកអ្នកនាងជុំវិញប្រធានបទនេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ ០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨ / ០១០ ២២៧ ៩១៨។
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!