ប្រទេសមីយ៉ាន់ម៉ា អនុញ្ញាតឱ្យពលករនៅក្រៅប្រទេសនាំចូលរថយន្ត EV ក្រោមកម្មវិធីពិសេស

Narith | ថ្ងៃទី 14 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ បើតាមសារព័ត៌មានក្នុងស្រុករបស់មីយ៉ាន់ម៉ាបានរាយការណ៍ថា ប្រទេសនេះបានដាក់ ចេញនូវកម្មវិធីពិសេស មួយដែលអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនដែលធ្វើការនៅបរទេសនាំចូលរថយន្តអគ្គិសនី (EVs) និងម៉ូតូអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមគំនិតផ្តួចផ្តើមនេះ ពលរដ្ឋមីយ៉ាន់ម៉ាដែលធ្វើការនៅបរទេសដែលបានផ្ញើប្រាក់យ៉ាងហោចណាស់ ៥០,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំតាមរយៈបណ្តាញធនាគារផ្លូវការនឹង មានសិទ្ធិនាំចូលរថយន្ត EV មួយគ្រឿងក្នុងមួយឆ្នាំ។ ចំនួនទឹកប្រាក់ដែលបានផ្ញើរបស់ពួកគេរួមមានប្រាក់បៀវត្សរ៍របស់ពួកគេ ឬប្រាក់ចំណូលផ្សេងទៀតដែលបានផ្ញើតាមរយៈបណ្តាញធនាគារផ្លូវការ។ ក្នុងករណី ដែលចំនួនទឹកប្រាក់ដែលត្រូវបញ្ជូនមកមិនគ្រប់គ្រាន់ដើម្បីរ៉ាប់រងថ្លៃដើមរថយន្តទាំងស្រុង ក្រសួងក៏បានអនុម័តការនាំចូលសមូហភាពផងដែរ ដោយអនុញ្ញាតឱ្យបុគ្គលជាច្រើនប្រមូលផ្តុំមូលនិធិរបស់ពួកគេសម្រាប់ការទិញយានយន្ត។ គួរបញ្ចាក់ថា ផែនការដែលត្រូវបានប្រកាសដោយក្រសួងពាណិជ្ជកម្មមានគោលបំណងលើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់រថយន្ត EV នៅក្នុងប្រទេស និងរួមចំណែកដល់ការអភិរក្សបរិស្ថាន៕