វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៥ ០៤ ២៥
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍រំម្លឹកកាលពីថ្ងៃ៤មេសាកន្លងមកជាខួបលើកទី៥៥ឆ្នាំនៃការចូលរួមចលនារំដោះជាតិតាមការអំពាវនាវរបស់សម្តេចព្រះបិតជាតិ(៤មេសា១៩៧០.៤មេសា២០២៥)។
១៣មេសាកន្លងមកជាខួបលើកទី៥១ឆ្នាំដែលសម្តេចបានជួបមុខភរិយាសម្តេចជាលើកទី២ បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាម
នាចុងខែមីនា១៩៧៤ (១៣មេសា១៩៧៤ ១៣មេសា២០២៥)។
ចុងក្រោយនៅថ្ងៃ១៦មេសាជាខួបលើកទី៥០ឆ្នាំនៃការត្រូវរបួសធ្ងន់ និងពិការភ្នែកឆ្វេង(១៦មេសា១៩៧៥.
១៦មេសា២០២៥)។
សម្ដេចតេជោ បន្ដថា ក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមកនេះមានរឿងច្រើនណាស់ដែលបានកើតចំពោះសម្តេច។ក្រៅពីរឿងយោធានយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួនគឺជីវិតកាលនៅកំលោះ ជីវិតពេលមានភរិយា ជីវិតពេលមានកូន.ជីវិតពេលមានចៅ។
ពេលនេះកំពុងរង់ចាំជីវិតពេលមានចៅទួតតែប្រហែលត្រូវរង់ចាំយូរបន្តិច ព្រោះចៅៗកំពុងរៀន៕