ភ្ញៀវទេសចរជាតិអន្តរជាតិចាប់អារម្មណ៍ចំពោះការសាក់យ័ន្តខ្មែរក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

Narith | ថ្ងៃទី 16 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា​ 

សហព័ន្ធខ្មែរសាក់យ័ន្តបានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សហព័ន្ធខ្មែរសាក់យ័ន្ត បានបង្កើតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ដែលគោលបំណងនៃការបង្កើតនេះ គឺដើម្បីប្រមូលផ្តុំរាល់ឯកសារ ចងក្រងឯកសារឡើងវិញ ផ្តល់ជូនលោកគ្រូដែលត្រូវការក្បួនខ្នាតបុរាណ និងចែករំលែកទៅមនុស្សជំនាន់ក្រោយ តាមរយៈការ បង្ហាត់បង្រៀន ។ 
ក្នុងនោះរចនាបថនៃការសាក់យ័ន្តមាន៤ ប្រភេទ គឺ លក្ខណៈអក្សរ អក្ខរ អក្ខរលាយអក្សរ អក្ខរលាយអក្សរលាយជាមួយស្នាមគំនូរដូចជាត្រីកោណ មូលឬជ្រុង ខណៈដែល ការសាក់យ័ន្តបុរាណគឺមានបែបបទបច្ចេកទេសតាមរបៀបបុរាណ  ប៉ុន្តែទឹកថ្នាំនិងអនាម័យ គឺគោរព ទៅតាមការសាក់សម័យ។ ទន្ទឹមនឹងនោះ រាល់ការសាក់មិនមែនធ្វើឱ្យមនុស្សមិនល្អនោះទេ វាអាស្រ័យលើមនុស្ស មានការយល់ដឹងប៉ុណ្ណាលើផ្នែកសាក់យ័ន្ត ព្រោះថា ការសាក់យ័ន្តនេះ ត្រូវទទួលតំណមកពីគ្រូ និងរឿង មួយចំនួនដែលត្រូវ បានហាមឃាត់ ទាំងនោះ ហើយដែលធ្វើឱ្យមនុស្សមានការផ្លាស់ប្តូរអត្តចរិត មកស្រគត់ស្រគំ ដោយឆ្លងកាត់តំណម។
សហព័ន្ធខ្មែរសាក់យ័ន្តបានបន្ថែមថា រាល់ការសាក់យ័ន្តនេះ សហព័ន្ធខ្មែរសាក់យ័ន្ត ក៏មានគោលការណ៍ក្នុងការសាក់ផងដែរ ដោយអ្នកដែលចង់សាក់ត្រូវមានអាយុចាប់ពី១៨ឡើងទៅ និងមានការអនុញ្ញាតអំពីឳពុក ម្តាយ ដើម្បីឱ្យមានភាពល្អប្រសើរ។
សូមជម្រាបថា ខ្មែរយើងប្រើយ័ន្តតាំងពីសម័យមុនអង្គរម្ល៉េះ ចាប់តាំងពីដើមសតវត្យរ៍ទី១ នៃគ.ស ពីព្រោះយ័ន្តមន្តអាគមគាថាជាយានសម្រាប់អភិវឌ្ឍន៍លិទ្ធិសាសនាដ៏ស័ក្តិសិទ្ធិមួយ ជាចាំបាច់បំផុត ។
លក្ខណៈសម្បត្តិនៃយ័ន្តគឺការផ្ដល់ឥទ្ធិពលស័ក្តិសិទ្ធិអ្វីមួយដែលគេហៅថា បារមី មហិទ្ធិប្ញទ្ធិ ភាពក្លាហាន អង់អាចនិង ជ័យជំនះទៅលើអ្នកជឿ ៕