អ្នកជំនាញចិន៖ អត្ថបទរបស់លោកប្រធានបក្ស To Lam បង្ហាញពីលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងវៀតណាម-ចិន

Narith | ថ្ងៃទី 17 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មេសា ២០២៥

អន្តរជាតិ៖ អត្ថបទរបស់អគ្គលេខាបក្សវៀតណាម លោក To Lam ចុះផ្សាយក្នុងកាសែត People's Daily of China ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងពីលក្ខណៈ យុទ្ធសាស្ត្រ និងជម្រៅប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកសាស្ត្រាចារ្យ Xu Liping នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន (CASS) បានសង្កត់ធ្ងន់ថា ការបោះពុម្ពផ្សាយដ៏លេចធ្លោរបស់អត្ថបទក្នុងកាសែត People's Daily ដែលជាកាសែតផ្លូវការរបស់បក្សកុម្មុយនិស្តចិន (CPC) គឺជាកាយវិការការទូតដ៏សំខាន់បំផុត ដែលបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់ដ៏ធំធេងដែលបក្ស និងរដ្ឋវៀតណាមបានភ្ជាប់ជាមួយដំណើរទស្សនកិច្ចរបស់លោក Xi។ នៅក្នុងអត្ថបទរបស់គាត់ដែលមានចំណងជើងថា "ការរួមដៃគ្នាបើកសករាជថ្មីនៃការអភិវឌ្ឍន៍មិត្តភាពវៀតណាម-ចិន" លោក Lam បានសង្កត់ធ្ងន់ថា លោក Xi ក្នុងនាមជាមេដឹកនាំកំពូលនៃ CPC និងសាធារណៈរដ្ឋប្រជាមានិតចិន បានមកបំពេញទស្សនកិច្ចនៅវៀតណាមច្រើនជាងមេដឹកនាំចិនដទៃទៀតក្នុងប្រវត្តិសាស្ត្រ។ លោក Lam បានហៅលោក Xi ថា ជាសមមិត្តដ៏ស្មោះត្រង់ និងជាមិត្តជិតស្និទ្ធរបស់វៀតណាម។ គួរបញ្ចាក់ថា បើយោងតាមលោក Xu បាននិយាយថា ពាក្យសម្ដីរបស់លោក Lam គឺបានឆ្លុះបញ្ចាំងពីការគោរពដ៏ជ្រាលជ្រៅរបស់លោក និងការគោរពខ្ពស់ចំពោះមេដឹកនាំចិន៕