នៅក្នុងខែកុម្ភៈ CPI របស់វៀតណាមបានកើនឡើង ២,៩១%

Narith | ថ្ងៃទី 18 ខែ មេសា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មេសា ២០២៥

អន្តរជាតិ៖ ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមបាននិយាយថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសនេះនៅក្នុងខែកុម្ភៈបានកើនឡើង ២,៩១ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ របាយការណ៍បានបន្តថា សន្ទស្សន៍នេះបានកើនឡើង ០,៣៤ភាគរយបើធៀបនឹងខែមករា។ យោងតាមការិយាល័យ មូលហេតុចម្បងនៃការកើនឡើង CPI កាលពីខែមករាគឺការកើនឡើងនៃតម្លៃសាច់ជ្រូក ដោយសារតែកង្វះការផ្គត់ផ្គង់ និងការកើនឡើងនៃការចំណាយលើការទទួលទានអាហារ ការជួលផ្ទះ និងសេវាកម្មដឹកជញ្ជូន បន្ទាប់ពីតម្រូវការអ្នកប្រើប្រាស់កើនឡើងក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី។ គួរបញ្ជាក់ថា ការិយាល័យបាននិយាយថា CPI ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ បានកើនឡើងជាមធ្យម ៣,២៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលអតិផរណាបានកើនឡើង ២,៩៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

នៅក្នុងខែកុម្ភៈ CPI របស់វៀតណាមបានកើនឡើង ២,៩១%
នៅក្នុងខែកុម្ភៈ CPI របស់វៀតណាមបានកើនឡើង ២,៩១%
នៅក្នុងខែកុម្ភៈ CPI របស់វៀតណាមបានកើនឡើង ២,៩១%
នៅក្នុងខែកុម្ភៈ CPI របស់វៀតណាមបានកើនឡើង ២,៩១%