សារមន្ទីរបុរាណ Bagan របស់ប្រទេសមីយ៉ាន់ម៉ា ទទួលបានអ្នកទស្សនាជាង ៥៩,០០០ នាក់

Narith | ថ្ងៃទី 18 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Global New Light of Myanmar បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា សារមន្ទីរបុរាណ Bagan របស់ប្រទេសមីយ៉ាន់ម៉ា ទទួលបានអ្នកទស្សនាជាង ៥៩,០០០ នាក់ក្នុងឆ្នាំសារពើពន្ធ ២០២៤-២៥ ដោយបង្កើតបានប្រាក់ចំណូលបានប្រហែល ៣០,៣៤៧ ដុល្លារអាម៉េរិកនៅក្នុងរបាយការណ៍របស់រដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នេះជាការធ្លាក់ចុះបើធៀបនឹងឆ្នាំសារពើពន្ធ ២០២៣-២៤ ដែលមានអ្នកចូលទស្សនា ៩៤,៩៥១នាក់ និងមានចំណូលប្រហែល ៣៤,២៣៨ ដុល្លារ។ គួរបញ្ជាក់ថា សារមន្ទីរបានបើកជារៀងរាល់ថ្ងៃពីម៉ោង ៩:៣០ ព្រឹកដល់ម៉ោង ៤:៣០ ល្ងាច៕