កសិករ ខ្លោក ផល លក់បន្លែចម្រុះទៅកាន់សាលារៀន បាន៨០គីឡូក្រាមក្នុងមួយថ្ងៃ

Narith | ថ្ងៃទី 21 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប 
ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥

MC. កសិករ ខ្លោក ផល រស់នៅឃុំត្បែង ស្រុកបន្ទាយ ស្រី កំពុងដាំដុះបន្លែចម្រុះលក់ ដោយក្នុងមួយថ្ងៃ មានលទ្ធភាពផ្គត់ផ្គង់បន្លែចម្រុះទៅកាន់សាលារៀនក្នុងសហគមន៍ ប្រមាណ៨០គីឡូក្រាម ក្នុងមួយថ្ងៃ ដោយរបរនេះមិនត្រឹមតែអាចរកប្រាក់កម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំងអាចជួយទ្រទ្រង់សុខភាពកុមារនៅតាមសាលារៀនថែមទៀតផង។

អ្នកស្រី ខ្លោក ផល កសិករ រស់នៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា ជាច្រើនឆ្នាំមកហើយ ដែលអ្នកស្រីនិងគ្រួសារបានពឹងផ្អែកទាំងស្រុងលើមុខរបរដាំដុះដំណាំបន្លែចម្រុះជាច្រើនមុខ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។អ្នកស្រីថា បច្ចុប្បន្នអ្នកស្រីកំពុងដាំដុះបន្លែចម្រុះ លក្ខណៈវិលជុំ សម្រាប់លក់ផ្គត់ផ្គង់ឱ្យសាលារៀនក្នុងសហគមន៍ចំនួន៧ ដោយក្នុងមួយថ្ងៃបន្លែ ត្រីសាច់ មិនតិចជាង៨០គីឡូក្រាមឡើយ ត្រូវបានលក់ចេញ ដើម្បីយកមកធ្វើអាហារពេលព្រឹកសម្រាប់កុមារ។ ត្បិតតម្លៃទីផ្សារបន្លែ ក្នុងឆ្នាំនេះអាចលក់បានទាបជាងឆ្នាំមុន ដោយសារមានអ្នក ដេញថ្លៃផ្គត់ផ្គង់ច្រើន ប៉ុន្តែអ្នកស្រីពិតជារីករាយ ដែលអាចផលិតបន្លែមានសុវត្ថិភាព ជួយទ្រទ្រង់សុខភាពកុមារក្នុងសហគមន៍បាន ដោយមិនពឹងផ្អែកលើបន្លែផ្លែឈើនាំចូលពីខាងក្រៅ។
  បន្លែចម្រុះ តែខាងក្រោយទើបរៀបចំភ្ជួរដាំសាថ្មី បើខាងមុខនេះមានស្ពៃ មានស្ពៃក្តោប ជី ស្លឹកខ្ទឹម យើងផ្គត់ផ្គង់ទៅសាលារៀនអ៊ីចឹងយើងដាំចម្រុះ តែតម្លៃឆ្នាំនេះអត់សូវបានទេ រាងថោកជាងឆ្នាំទៅមិញ។ដោយសារឆ្នាំនេះអាកាសធាតុល្អទៅ អ្នកស្រុកដាំរាងកើតផង ក្នុងមួយថ្ងៃអាចលក់បាន៨០គីឡូ ក្នុងមួយអាទិត្យដាក់បាន៥ថ្ងៃ។តម្លៃថោក ដោយសារយើងដាំខ្លួនឯងតម្លៃប៉ុណ្ណោះអាចទទួលយកបាន បើថាទិញគេសុទ្ធមិនកើតទេ។
សូមជម្រាបថា ក្រៅពីផ្គត់ផ្គង់បន្លែទៅកាន់សាលារៀនក្នុងសហគមន៍ បន្លែដែលអ្នកស្រី ខ្លោក ផល និងគ្រួសារដាំដុះបានប្រចាំថ្ងៃក៏អាចលក់ចេញទៅកាន់ទីផ្សារក្នុងសហគមន៍បានមួយភាគផងដែរ។ក្រៅពីដាំបន្លែគ្រួសារអ្នកស្រីកំពុងសាកល្បងចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបំពេញតម្រូវការទីផ្សារ ដោយមុខរបរនេះ អាចជួយឱ្យជីវភាពគ្រួសារអ្នកស្រីល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ៕