លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ខិតខំអំពាវនាវទៅដល់ភរិយាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដើម្បីកៀរគរកជំនួយគាំទ្រទិវា៨ឧសភា២០២៥

Narith | ថ្ងៃទី 22 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២១ ០៤ ២៥
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ឧត្តមភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងខិតខំអំពាវនាវទៅដល់ភរិយាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដើម្បីកៀរគរកជំនួយគាំទ្រទិវា៨ឧសភា២០២៥ ក្នុងគោដៅធ្វើឱ្យសមាគមជាតិមួយនេះមាននិន្តរ៍ភាពក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតទូទាំងប្រទេស ។ 

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖«រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’» នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានសន្យាថានឹងខិតខំអំពាវនាវទៅដល់ភរិយាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកជាវិភាគទានដល់បុព្វហេតុមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា។
មានប្រសាសន៍ក្នុងកិច្ចប្រជុំដ៏មានអត្ថន័យនេះ លោកជំទាវបណ្ឌិត  ពេជ ចន្ទមុន្នី បានកោតសសើរចំពោះគណ:កម្មាការ និងអនុគណ:កម្មាការទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជំរុញការផ្សព្វផ្សាយ ទាំងផ្នែកខ្លឹមសារ និងទាំងផ្នែកមូលនិធិ ក្នុងរយះពេលកន្លងមក ។  តែទោះជាយ៉ាងនេះក្តី លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍មួយចំនួនដើម្បីបង្កើនការគៀរគររកមូលនិធិ ក្នុងនោះក្រៅពីការផ្សព្វផ្សាយព័ត៌មាន លើបណ្តាញ ទូរទស្សន៍ ទាំងរដ្ឋឯកជន និងប្រព័ន្ធផ្សព្វផ្សាយសង្គម គឺគួរតែទំនាក់ទំនងជាមួយអ្នកបង្កើតមាតិការដែលមានប្រជាប្រិយភាពក្នុងសង្គមដើម្បីឲ្យជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ទិវា ៨ ឧសភា ឲ្យកាន់តែមានភាពផុសផុលសំដៅជំរុញឲ្យសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិច្ចាគវិភាគទានដោយការស្ម័គ្រចិត្តជូន កាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមួយនេះមាននិន្តរ៍ភាពក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតទូទាំងប្រទេស ។ 
ក្នុងកិច្ចប្រជុំនេះដែរឆ្លើយតបទៅនិងសំណើរបស់ឯកឧត្តម ឃួង ស្រេង ដែលចង់បង្កើតព្រឹត្តិការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ដើម្បីគៀរគររកមូលនិធិសម្រាប់ទ្រទ្រង់ កាកបាទក្រហមកម្ពុជា ក្នុងឱកាស ៨ឧសភា និងខួប៧០ឆ្នាំ កាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត បានយល់ស្រប ប៉ុន្តែពិនិត្យមើលលើពេលវេលាសមស្របណាមួយ ។ 
ជាមួយគ្នានេះដែរលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ក៏បានជម្រាបជូនអំពីការងារដែលអនុវត្តន៍កន្លងមករបស់អនុគណ:កម្មាការខ្លឹមសារ  បើទោះបីជាកិច្ចប្រជុំនេះជាលើកដំបូង ក៏ប៉ុន្តែអនុគណ:កម្មាការខ្លឹមសារ បានអនុវត្តន៍ការងាររបស់ខ្លួនមួយជំហានមុនរយះពេល១ខែមកហើយ ក្នុងនោះដោយចាប់ផ្តើមពីការធ្វើសន្និសីទសារព័ត៌មានដើម្បី ផ្សព្វផ្សាយ អំពីគោលការណ៍ សម្រាប់ការចុះផលិតព័ត៌មានក៏ដូចជាសមិទ្ធផលមួយឆ្នាំរបស់ កាកបាទក្រហមកម្ពុជា រួមទាំងការចងក្រងជា បទយកការណ៍ និងឯកសារផ្សេងៗ ដើម្បីរួមចំណែកផ្សព្វផ្សាយអត្ថន័យទិវា ៨ឧសភា ក្នុងនោះ កាកបាទក្រហមកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីកៀគររកមូលនិធិពីសប្បុរសជននានា មកតម្កល់ទុកប្រើប្រាស់ក្នុងបុព្វហេតុមនុស្សធម៌ សម្រាប់ឆ្នាំបន្ត។ 
ដោយឡែកលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក បានជម្រាបជូនអំពីរបៀបនៃការកៀគរប្រភពមូលនិធិពីបណ្តាសប្បុរសជននានា ទាំងក្នុងវិស័យរដ្ឋ និងឯកជន  ហើយបើទោះជាការកៀគរនេះមានរយះពេលខ្លីមែនបើប្រៀបធៀបទៅឆ្នាំមុន តែសង្ឃឹមថាសប្បុរសជននៅតែបន្តចូលរួមចំណែក ចែករំលែកក្តីស្រលាញ់ជាមួយកក្រក ក្នុងបុព្វហេតុមនុស្សធម៌។
សូមបញ្ជាក់ថា ៖ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដែលប្រារព្វឡើងស្របពេលខួបទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នឹងប្រព្រឹត្តិ ក្រោមមូលបទ រួមគ្នាស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕