សម្តេចតេជោ ៖ បុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៥នេះ ខុសពីចូលឆ្នាំខ្មែរកាលពី៥០ឆ្នាំមុន

Narith | ថ្ងៃទី 22 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២២ ៤ ២០២៥ 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥បានមានប្រសាសន៍ថា បុណ្យចូលឆ្នាំខ្មែរ២០២៥នេះបានខុសប្លែកយ៉ាងខ្លាំងកាលពីឆ្នាំ ១៩៧៥ ។ ការប្លែករបស់ប្រជាពលរដ្ឋដែលសម្តេចបានលើក ឡើងព្រោះចូលឆ្នាំខ្មែរឆ្នាំនេះ មានកត្តាសុខសន្តិភាពពេញលេញ ។
   ការលើកឡើងរបស់សម្តេចតេជោនេះ ដោយសារនៅឆ្នាំ២០២៥នេះជាខួបលើកទី៥០នៃការចូលគ្រប់ គ្រងកម្ពុជាពីរបបខ្មែរក្រហម ចំថ្ងៃចូលឆ្នាំខ្មែរនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលពេលនោះពលរដ្ឋនៅទូទាំងប្រទេសគ្មានពេលវេលាចូលរួមសប្បាយរីករាយជួបជុំញាតិ មិត្តនាថ្ងៃចូលឆ្នាំខ្មែរឡើយ ដោយ សារតែភ័យចំពោះសង្គ្រាមស៊ីវិលនៅក្នុងប្រទេស។ 

សម្តេចតេជោក៏បានសម្លឹងមើល ឃើញថា សម្រាប់ចូលឆ្នាំខ្មែរឆ្នាំនេះ បានរៀបចំឡើងល្អនៅទូទាំងប្រទេស តាមរយៈការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដោយមានពលរដ្ឋវ័យចំណាស់បាននាំគ្នារាំលេង សប្បាយ ហាក់រាំដើម្បីផ្តាំចាស់ ដោយគ្មានបានគិតខ្វល់ខ្វាយពីបញ្ហាពន្ធគយអ្វីនោះទេ ។ 

សម្តេចតេជោប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា “ក៏ដូចគ្មានអ្នកណាមានកង្វល់រឿងពន្ធប៉ុន្មានភាគរយ ឬប៉ុន្មានភាគរយ ដូចជាស្ងប់ស្ងាត់ក្នុងកាលៈទេសៈហ្នឹង លើកលែងតែពួកអ្នកវិភាគអត់គម្របនៅក្រៅប្រទេស ប៉ុន្តែអ្នកនៅក្នុងប្រទេសដូចជាមិនចាប់អារម្មណ៍រឿងពន្ធប៉ុន្មានភាគរយឬប៉ុន្មានភាគរយ ។ រឿងសំខាន់គឺគាត់សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី ឥឡូវគាត់ត្រឡប់ចូលមកធ្វើការវិញ”។ 

ជាមួយគ្នាននេះដែរ សម្តេចប្រធានព្រឹទ្ធសភាក៏បានថ្លែងអំណរគុណនិងកោតសរសើរដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ដែលបានចូលរួមរៀបចំនិងការពារសុវត្ថិភាពនាថ្ងៃចូលឆ្នាំ ដើម្បីបង្កបរិយាកាសរីករាយដល់ពលរដ្ឋគ្រប់រូប ដោយគ្មានការភ័យខ្លាចពីបញ្ហាអ្វីឡើយ ៕