វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២២ មេសា ២០២៥
អន្តរជាតិ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសវៀតណាមបានឱ្យដឹងថា លោកប្រធានរដ្ឋ Luong Cuong នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងតបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ៕