កិច្ចប្រជុំ ប្រមូលធាតុចូលនិងផ្ដល់មតិយោបល់ លើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈត្រូវបានពិនិត្យ ពិភាក្សា

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ៤ ២០២៥

ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិនិត្យ ពិភាក្សា ប្រមូលធាតុចូល និងផ្ដល់មតិយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ 
សេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈនេះបានឆ្លងកាត់កិច្ចប្រជុំបច្ចេកទេសជាច្រើនដំណាក់កាលមកហើយ រួមមាន៖ កិច្ចប្រជុំកម្រិតក្រុមការងារបច្ចេកទេសចំនួន ៩លើក កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈចំនួន ៤លើក កិច្ចប្រជុំកម្រិតអនុគណៈកម្មការប្រតិបត្តិនៃលេខាធិការដ្ឋាន គ.វ.រ. ចំនួន ២លើក និងកិច្ចប្រជុំកម្រិតអន្តរក្រសួង ដែលមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាលចំនួន ១លើក។
កិច្ចប្រជុំ នេះគឺជាការប្រមូលធាតុចូលបន្ថែមទៀតក្នុងកម្រិតលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីប្រមូលធាតុចូលចុងក្រោយ ហើយរៀបចំជាឯកសារនិងរបាយការណ៍ គោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់៕