រដ្ឋមន្រ្តីការបរទេសបារាំងបាននិយាយថា បទឈប់បាញ់មួយថ្ងៃរបស់រុស្ស៉ី គឺគ្រាន់ជាការសម្តែងរបស់លោក ពូទីន ដើម្បីឱ្យលោក ត្រាំ មើលប៉ុណ្ណោះ

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៣ មេសា ២០២៥

អន្តរជាតិ៖ លោករដ្ឋមន្រ្តីការបរទេសបារាំងបាននិយាយថា ការប្រកាសបទឈប់បាញ់នៅថ្ងៃបុណ្យ Easter កន្លងទៅនេះរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន គឺជា "យុទ្ធសាស្រ្តទីផ្សារ" ដែលមានគោលដៅទប់ស្កាត់កំហឹងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា "បទឈប់បាញ់ថ្ងៃបុណ្យអ៉ីស្ទើរ ដែលលោក ពូទីន បានប្រកាស គឺជាយុទ្ធសាស្រ្តទីផ្សារមួយ ដែលមានគោលដៅរារាំងកុំឱ្យ លោកប្រធានាធិបតី ដូណាល់ ត្រាំ កាន់តែអស់ការអត់ធ្មត់ និងខឹងសម្បារខ្លាំង"។ កាលពីល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ក្នុងសេចក្តីប្រកាសភ្ញាក់ផ្អើលមួយរបស់លោក ពូទីន បានចេញបញ្ជាឱ្យកងកម្លាំងរុស្ស៊ីបញ្ឈប់សកម្មភាពវាយប្រហារទាំងអស់នៅអ៊ុយក្រែន រហូតដល់យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទសប្តាហ៍នេះ។ យ៉ាងណាក្តីក្នុងអំឡុងបទឈប់បាញ់រយៈពេល ៣០ម៉ោងនោះរុស្ស៉ីនិងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពាន។ ទីក្រុងកៀវ ក៏បានព្យាយាមអំពាវនាវឱ្យទីក្រុងមូស្គូ ពន្យារបទឈប់បាញ់ ឱ្យលើសពី ៣០ម៉ោងផងដែរ ប៉ុន្តែខាងរុស្ស៉ីមិនព្រម។ គួរបញ្ជាក់ថា ការប្រកាសបទឈប់បាញ់របស់ លោក ពូទីន នោះ គឺកើតមានឡើងមួយថ្ងៃបន្ទាប់ពីអាមេរិកបានព្រមានថា លោក ត្រាំ ត្រៀមលក្ខណៈជាស្រេចដើម្បីបោះបង់ចោលទៅវិញនូវកិច្ចប្រឹងប្រែងជួយស្វះស្វែងរកកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ប្រសិនបើនៅតែមិនឃើញមានសញ្ញាច្បាស់លាស់ណាមួយថា កិច្ចព្រមព្រៀងពិតជាមានឱកាសអាចសម្រេចបាន៕