ក្នុងពេលមួយថ្ងៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩នាក់នៅហ្គាហ្សា

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៣ មេសា ២០២៥

អន្តរជាតិ៖ បើតាមសារព័ត៌មាន Al Jazeera បានរាយការណ៍ថា នៅថ្ងៃកន្លងទៅនេះ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ២៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ យោងតាមប៉ុស្តិ៍ទូរទស្សន៍កាតា កងកម្លាំងអ៊ីស្រាអែល បាននិងកំពុងវាយប្រហារលើជំរំមតង់សម្រាប់ជនភៀសខ្លួននៅទូទាំងតំបន់ប៉ាឡេស្ទីន។ ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធមកពីចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីប ហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលដោយបានសម្លាប់អ្នករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំងអស់ជាច្រើននាក់។ ជាការសងសឹក អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា ក្នុងគោលបំណងរុះរើហេដ្ឋារចនាសម្ព័ន្ធនយោបាយ និងយោធារបស់ក្រុមហាម៉ាស់ និងធានាការដោះលែងចំណាប់ខ្មាំង។ ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនជាង ៥១,០០០នាក់ត្រូវបានសម្លាប់ ហើយប្រហែល ១១៧,០០០នាក់ផ្សេងទៀតបានរងរបួស។ គួរបញ្ចាក់ថា កាលពីថ្ងៃទី១៨ ខែមីនា យោធាអ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា ដោយបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើតំបន់ជុំវិញ។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា ការផ្លាស់ប្តូរនេះគឺដោយសារតែការបដិសេធរបស់ហាម៉ាស ចំពោះសំណើដែលដាក់ចេញដោយអ្នកសម្របសម្រួល និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក Steve Witkoff៕