កម្ពុជា-ថៃនឹងអនុវត្តគោល នយោបាយដូចគ្នា មិនឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីទាំង២បង្កគ្រោះថ្នាក់ទាំងសងខាង

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា  អេង នារីរតន៍

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អះអាងថា ប្រមុខដឹកនាំទាំង២ប្រទេស ដែលមានសម្តេចផ្ទាល់រួមជាមួយនាយករដ្ឋមន្រ្តីថៃបានប្តេជ្ញាចិត្តរួមគ្នាថា នឹងអនុវត្តគោលនយោបាយដូចគ្នា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបុគ្គលណាដែលមានចេតនាអាក្រក់ចង់បំផ្លាញនិងបង្កគ្រោះថ្នាក់ដល់ប្រទេសទាំង២ ។

ការមានប្រសាសន៍របស់សម្តេចធិបតីនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរវាងសម្តេច និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ក្រោយបញ្ចប់ពិធីចុះហត្ថលេខារវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នាវិមានសន្តិភាព នាឱកាសលោកជំទាវនាយករដ្ឋមន្រ្តីថៃបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ។
ក្នុងសន្និសីទនេះ សម្តេចធិបតីបានលើកឡើងអំពីគោលនយោបាយរបស់ថៃដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា ។
សម្រាប់ទឹកចិត្តដ៏ល្អប្រពៃរបស់មិត្តថៃដែលមានភូមិផងរបងជាប់គ្នាជាមួយកម្ពុជានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា  សំឡេង«ខ្ញុំ អរគុណគោលនយោបាយរបស់ប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តគោលការណ៍នេះដូចគ្នា។ ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា»។

ជាមួយគ្នានេះដែរ ក្នុងនាមជាថ្នាក់ ដឹកនាំកម្ពុជា សម្តេចធិបតីបានគូស បញ្ជាក់អំពីសារៈសំខាន់ នៃការកសាងព្រំដែនមួយប្រកបដោយ
សន្ដិភាព ស្ថិរភាព វិបុលភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គ្នាបន្ថែមទៀត ។
   ក្នុងទំនាក់ទំនងជាដៃគូនេះដែរ នាយករដ្ឋមន្រ្តីទាំង២កម្ពុជានិងថៃ ក៏បានឯកភាពគ្នាទៅវិញទៅមកដែរ ក្នុងការផ្ដល់កិច្ចសហការបន្ថែមដែលមានស្រាប់ចំពោះកត្តាសន្តិសុខដូចជា ការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន , ការឆបោកតាមបច្ចេកវិទ្យា , ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ , ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់ ៕