លោក ពូទីន បានជួបពិភាក្សាពីកិច្ចចរចានុយក្លេអ៊ែរ អ៊ីរ៉ង់-អាម៉េរិក ជាមួយមេដឹកនាំអូម៉ង់ នៅទីក្រុងមូស្គូ

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៣ មេសា ២០២៥

អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងកិច្ចចរចាដែលកំពុងបន្តរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ជាមួយមេដឹកនាំប្រទេសអូម៉ង់ ស្តេចស៊ុលតង់ ហៃថាម ប៊ីន តារិច អាល់ សៃដ (Sultan Haitham bin Tariq Al Said) ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រទេសអូម៉ង់ បានដើរតួយ៉ាងសំខាន់ដែលជាអ្នកសម្របសម្រួលរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងស្វែងរកកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ វិមានក្រឹមឡាំងបានបញ្ជាក់ថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងតេអេរ៉ង់ ដែលជាដៃគូយុទ្ធសាស្ត្រ។ រដ្ឋបាលលោក ត្រាំ ជឿជាក់ថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានគោលបំណងផលិតអាវុធ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនបានស្វែងរកការផលិតអាវុធនុយក្លេអ៊ែរឡើយ។ គួរបញ្ជាក់ថា នេះគឺជាជំនួបលើកទីពីររបស់លោក ពូទីន ជាមួយមេដឹកនាំមជ្ឈិមបូព៌ាក្នុងរយៈពេលតិចជាងមួយសប្តាហ៍ បន្ទាប់ពីជំនួបជាមួយប្រមុខរដ្ឋកាតា ហើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានមកបំពេញទស្សនកិច្ចកាលពីសប្តាហ៍មុនផងដែរ៕