នៅថ្ងៃទី២៥ លោក Trump នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពសម្តេចប៉ាប Francis

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៣ មេសា ២០២៥

អន្តរជាតិ៖ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមានបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅថ្ងៃសុក្រនេះលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ហើយនឹងវិលត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញនៅថ្ងៃដដែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាលពីថ្ងៃទី២១ ខែមេសា លោក Trump បានបញ្ជាក់អំពីការធ្វើដំណើរទៅទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis ជាមួយភរិយារបស់គាត់គឺលោកស្រី Melania។ ពិធីបុណ្យសពនេះត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា។ គួរបញ្ជាក់ថា សម្តេចប៉ាប Francis បានទទួល មរណភាពនៅថ្ងៃទី២១ ខែមេសា ក្នុងជន្មាយុ ៨៨ឆ្នាំ។ គាត់បានកាន់មុខតំណែងនៃវិហារកាតូលិកជាសម្តេចប៉ាបទី២៦៦ ក្នុងឆ្នាំ២០១៣ បន្ទាប់ពីការលាលែងពីតំណែងមុនរបស់ព្រះអង្គ Benedict XVI (១៩២៧-២០២២)៕