ប្រធានបក្សវៀតណាមជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំ ANC ប្រធានាធិបតីអាហ្វ្រិកខាងត្បូង

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៣ មេសា ២០២៥

អន្តរជាតិ៖ អគ្គលេខាគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (CPV) លោក To Lam បានជួបសន្ទនាតាមទូរសព្ទជាមួយប្រធានសភាជាតិអាហ្វ្រិក (ANC) និងប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកប្រធានាធិបតីបានបញ្ជាក់ថា អាហ្រ្វិកខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាពជាបងប្អូន និងទំនាក់ទំនងសហប្រតិបត្តិការល្អ ក៏ដូចជាការគាំទ្រទៅវិញទៅមករវាង ANC និង CPV ដែលជាទំនាក់ទំនងដែលត្រូវបានបណ្តុះដោយមេដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរចាប់តាំងពីសម័យនៃការប្រយុទ្ធប្រឆាំងនឹងអាណានិគម បន្តបង្រួបបង្រួម និងអភិវឌ្ឍក្នុងបុព្វហេតុនៃការអភិវឌ្ឍន៍ជាតិនាពេលបច្ចុប្បន្ន។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Lam សម្រាប់ការពិភាក្សា និងវាយតម្លៃកិច្ចពិភាក្សាតាមទូរសព្ទជាប្រវត្តិសាស្ត្រដែល "បានតភ្ជាប់មហាសមុទ្រពីរ និងឆ្លងកាត់ចម្ងាយភូមិសាស្ត្រ" ដើម្បីពង្រឹងសាមគ្គីភាពរវាងភាគីទាំងពីរ និងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា ក្នុងខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម ប្រធាន ANC បានផ្ញើសារអបអរសាទរចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងឱកាសដ៏មានសារៈសំខាន់នេះ ដោយសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យដែលវៀតណាម និងប្រជាជនសម្រេចបានក្រោមការដឹកនាំរបស់ CPV ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕