កម្មវិធីព្យាបាលជំងឺភ្នែកជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងមានរយៈពេល៥ថ្ងៃ

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿន 

    ខេត្តស្ទឹងត្រែង. មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងបានរៀបចំកម្មវិធីព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមេសា ដើម្បីសម្រួលភាពលំបាកជូនបងប្អូនពុកម៉ែដោយមិនបាច់ទៅរកសេវាឆ្ងាយនាំឱ្យចំណាយថវិកា និងពេលវេលា  ។ 
  
     ក្នុងកម្មវិធីបើកព្យាបាលជំងឺភ្នែកពីក្រុមគ្រូពេទ្យជំនាញថ្នាក់ជាតិ ក្រោមកិច្ចសហការជាមួយក្រុមគ្រូពេទ្យ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥នេះ  លោកស៊ុយសុភាពប្រធានមន្ទីរពេទ្យបង្អែកខេត្តបានបញ្ជាក់ថា៖កម្មវិធីវះកាត់និងព្យាបាលភ្នែកនេះមានចំនួនប្រាំថ្ងៃចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២៥ ហើយថ្ងៃទី២៣នេះជាថ្ងៃទី៣ហើយនៃកម្មវិធី ដែលក្រុមគ្រូពេទ្យជំនាញមកពីកម្មវិធីថ្នាក់ជាតិ បានសហការជាមួយនឹងមូលនិធិថែទាំសុខភាព មកបំពេញបេសកកម្មនៅខេត្តស្ទឹងត្រែង បម្រើប្រជាពលរដ្ឋ យើងដោយឥតរើសអើង។ 
   លោកប្រធានមន្ទីរពេទ្យបានបន្តថា៖ កន្លងមកមានបងប្អូនប្រជាពលរដ្ឋយើងកើតមានជំងឺភ្នែកស្រវាំង កន្ទុយថ្លែន ឡើងបាយ ជួបភាពលំបាកក្នុងការទៅរកកន្លែងព្យាបាល ទើបថ្នាក់ជាតិបានរៀបចំឱ្យមានកម្មវិធីព្យាបាលភ្នែកជូនប្រជាពលរដ្ឋយើង ជារៀងរាល់ឆ្នាំនៅតាមមន្ទីរពេទ្យបង្អែកដូចពេលនេះ។    (សំឡេង) ដូច្នេះក្នុងនាមខ្ញុំជាប្រធានមន្ទីរពេទ្យសូមអំពាវនាវដល់  ពុកម៉ែបងប្អូនអ៊ំពូមីងប្រជាពលរដ្ឋទាំងអស់សូមមេត្តាមកពិនិត្យ  និងព្យាបាលជំងឺភ្នែកដែល ធ្លាប់មានពីមុនមក មិនដឹងថាទៅទីណា  ឥឡូវនេះនៅមន្ទីរពេទ្យ និងមានកម្មវិធីវះកាត់នេះ ជារៀងរាល់ឆ្នាំ  អីចឹងសូមអំពាវនាវបងប្អូនមេត្តាជ្រាប  ហើយអញ្ជើញមក មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យនិងព្យាបាលទៅតាមលទ្ធភាពជាក់ស្ដែង។
  លោកស្រីសុភឿអាយុ ៧៥ ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិស្រែគរស្រុកសេសាន មកទទួលសេវាព្យា
បាលភ្នែកបានសំដែងការគាំទ្រចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ព្យាបាលជំងឺភ្នែក ជូនបងប្អូនយើង ប្រកបដោយការយកចិត្តទុកដាក់។
   លោកស្រីបញ្ជាក់ថា ៖ការមកទទួលសេវានេះក្រុមគ្រូពេទ្យបានធ្វើការត្រួតពិនិត្យទៅតាមវិជ្ជាជីវៈ ដូចជាភ្នែកស្រវាំង ឡើងបាយ ភ្នែកដុះកន្ទុយថ្លែន   ក្រុមគ្រូពេទ្យបានជួយពិនិត្យ និងឱ្យថ្នាំការព្យាបាលផងដែរ។
   សូមបញ្ជាក់ថា៖ក្នុងកម្មវិធីពិនិត្យនិងព្យាបាលភ្នែក ក្រុមគ្រូពេទ្យប្រកាសជូនដំណឹងទៅបងប្អូនពុកម៉ែដែលមកទទួលសេវានេះ  សូមយកឯកសារភ្ជាប់មកជាមួយមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរផ្ទាល់ខ្លួន ប័ណ្ណសមធ៌ម ប័ណ្ណបសស ឬ សៀវភៅគ្រួសារ ជាដើម  សម្រាប់ឱ្យក្រុមគ្រូពេទ្យចុះឈ្មោះជូននិងទទួលសេវាបានឆាប់រហ័ស ។  ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ  ក្រុមគ្រូពេទ្យអនុវត្តបានចំនួន៤២៧ ករណីក្នុងនោះករណីវះកាត់អនុវត្តបានចំនួន១០៧ករណីនិងពិនិត្យព្យាបាលបាន៣២០ករណី៕