លោកបណ្ឌិតយង់ ពៅ ៖ ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីថៃ បង្ហាញពីជំនឿនិងការទុកចិត្តគ្នា

Narith | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៤ ៤ ២០២៥
ភ្នំពេញ ៖ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការជឿជាក់លើគ្នាទៅវិញទៅមកក្នុងភាពជាដៃគូយុទ្ធសាស្រ្ត។

ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនេះ ធ្វើឡើងបន្ទាប់ពីលោកជំទាវនាយករដ្ឋមន្រ្តីថៃបានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃ២៣ដល់ថ្ងៃទី២៤ខែមេសា ក្នុងឱកាសនៃខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-ថៃ ហើយនៅថ្ងៃទី២៤ខែមេសានេះក៏ជាដំណើរមាតុភូមិនិវត្តន៍របស់លោកជំទាវនិងស្វាមីទៅវិញផងដែរ ។ 
លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ពីភាពចាំបាច់ដែលតម្រូវឱ្យមានជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជួបជជែក ពិភាក្សា ស្រាយមន្ទិល និងដោះស្រាយបញ្ហាប្រឈម ប្រកបដោយភាតរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការស្របតាមស្ថានភាពជាក់ស្ដែងនៅក្នុងទំនាក់ទំនងនៃប្រទេសក្បែរខាងទាំងពីរ។ 
បើតាមលោកបណ្ឌិត តាមរយៈការជួបជជែកពិភាក្សាគ្នាដោយផ្ទាល់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អាចឈានទៅរកដំណោះស្រាយមានប្រសិទ្ធភាព និងប្រកបដោយការយោគយល់និងភាពបត់បែនទៅតាមស្ថានការណ៍ជាក់ស្ដែងនៅក្នុងករណីនីមួយៗបានយ៉ាងងាយស្រួល ព្រមទាំងអាចឈានទៅការរកឃើញគន្លឹះល្អៗ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើងថែមទៀត។
បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ បានបង្ហាញក្ដីរំពឹងថាជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងកាន់តែជំរុញទំនាក់ទំនងល្អជាប្រពៃណី រវាងកម្ពុជា-ថៃ តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះ។ 
 “ចំណុចណាដែលយើងអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន យើងត្រូវតែជំរុញធ្វើកិច្ចសហការប្រតិបត្តិការ ដើម្បីប្រយោជន៍ប្រទេសទាំងពីរមិនអាចជាប់គាំងតាមចំណុចតូចៗ។ ចំណុចជាប់គាំង ចំណុចប្រឈមរដ្ឋាភិបាលទាំងពីរត្រូវតែមានក្រុមការងារបច្ចេកទេសតាមឋានានុក្រម ។ ខ្ញុំសាទរនូវដំណើរទស្សនកិច្ចហ្នឹង បើទោះជាយ៉ាងណាក៏ដោយយើងឃើញថា បានទទួលលទ្ធផលគួរឱ្យយើងសាទរ ព្រោះបានបញ្ជាក់ពីជំហរ និងបានបញ្ជាក់ជំនឿចិត្តរវាងរដ្ឋាភិបាលទាំងពីរ” ។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិតអះអាងថាថ្នាក់ដឹកនាំទាំងពីរប្រទេស នឹងមិនអាចបណ្ដោយឱ្យក្រុមអ្នកជាតិនិយមជ្រុល ឬអ្នកនយោបាយប្រឆាំងមួយចំនួនតូចរុញច្រានបញ្ហាប្រឈមដែលកំពុងកើតមាន បង្កើតជាកំហឹងជាតិនិយមជ្រុល ឬការរើសអើងជាតិសាសន៍រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ថៃនោះឡើយ៕