ប្រទេសថៃ បានពន្យារការចរចាពន្ធនាំចូលជាមួយអាមេរិក

Narith | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ មេសា ២០២៥
អន្តរជាតិ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា កិច្ចពិភាក្សាពន្ធនាំចូលរបស់រដ្ឋមន្ត្រីរវាងប្រទេសថៃ និងសហរដ្ឋអាមេរិក ដែលគ្រោងធ្វើនៅសប្តាហ៍នេះ គឺត្រូវបានពន្យារពេល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានសង្កត់ធ្ងន់ថា កាលវិភាគចរចាត្រូវបានកែសម្រួល បើទោះបីជានាំពាក្យរដ្ឋាភិបាលថៃរូបនេះមិនបានផ្តល់ហេតុផលសម្រាប់ការពន្យារពេលនៃផែនការចរចាដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែមេសាក៏ដោយ ប៉ុន្តែលោកបាននិយាយថា លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ប្រធានគណៈប្រតិភូចរចាថៃនឹងប្រកាសព័ត៌មានលម្អិតបន្ថែមទៀត។ ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលប្រឈមមុខនឹងអត្រាពន្ធនាំចូលខ្ពស់បំផុតបន្ទាប់ពីអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលបានកើនឡើងដល់ទៅ ៤៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។ គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសនេះកំពុងធ្វើការដើម្បីបញ្ចុះបញ្ចូលរដ្ឋបាលរបស់ប្រធានាធិបតីលោក Donald Trump ឱ្យបន្ធូរបន្ថយពន្ធគយ ៣៦% លើទំនិញថៃដែលបានគ្រោងទុក៕