ប្រធានាធិបតីឡាវ បានជួបជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ ស្តីពីទំនាក់ទំនងទ្វេភាគី

Narith | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ មេសា ២០២៥
អន្តរជាតិ៖ លោក ថងលូន ស៊ីស៊ូលីត ប្រធានាធិបតីឡាវបានទទួលការស្វាគមន៍ម្ចាស់ក្សត្រី មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី លើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើតាមវិទ្យុជាតិឡាវរាយការណ៍កាលពីថ្ងៃពុធឱ្យដឹងថា ម្ចាស់ក្សត្រី សិរិនថន បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវពីថ្ងៃទី២១ ដល់ថ្ងៃទី ២៤ ខែមេសា តបតាមការអញ្ជើញរបស់ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលីត។ ក្នុងជំនួបលោក ថងលូន បានកោតសរសើរចំពោះការបន្តខិតខំប្រឹងប្រែងរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការរួមចំណែករបស់ព្រះអង្គចំពោះគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ លោក ថងលូន បានកោតសរសើរចំពោះទំនាក់ទំនងឡាវ-ថៃដ៏រឹងមាំ និងវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនៅទូទាំងវិស័យផ្សេងៗ ដែលគាំទ្រដោយកិច្ចសហប្រតិបត្តិការទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ ម្ចាស់ក្សត្រី សិរិនថន បានធ្វើជាអធិបតីក្នុងសន្និសីទមួយនៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ដែលមានចំណងជើងថា "ការលើកកម្ពស់សុខភាពនាពេលអនាគត" ដោយប្រារព្ធខួប ២៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡាវ-ថៃ ក្នុងវិស័យសុខាភិបាលសាធារណៈ៕