ពិធីសុំទឹកភ្លៀងជាមរតកវប្បធម៌អរូបីដ៏មានតម្លៃរបស់អ្នកស្រុកអង្គរ

Narith | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
MC.  ជំនឿបន់ស្រន់សុំទឹកភ្លៀង គឺជាទំនៀមទម្លាប់ពីបុរាណកាលមក ត្រូវបានប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រុកអង្គរ នៅតែបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនមកដល់សព្វថ្ងៃ។ 
ជាក់ស្តែង ប្រជាពលរដ្ឋជាច្រើនភូមិ រស់នៅក្បែរប្រាសាទលាក់នាង នៃរមណីយដ្ឋានអង្គរ បានរួមគ្នាប្រារព្ធពិធីនេះ ដើម្បីសុំទឹកភ្លៀង សម្រាប់ការងារបង្ករបង្កើនផលកសិកម្ម និងការដាំដុះដំណាំផ្សេងៗ ព្រមទាំងភាពត្រជាក់ត្រជុំផង ព្រោះថា៖ កាលដើមឡើយ ដោយចាប់ផ្តើមពីខែពិសាខតទៅ ប្រជាកសិករតែងចាប់ផ្តើមភ្ជួររាស់ សាបព្រួស ក្នុងការងារស្រែចម្ការរបស់ខ្លួន។

ពិធីសុំទឹកភ្លៀងរបស់អ្នកភូមិស្រែចង្ហូត សង្កាត់រុនតាឯក (ក្បែរភ្នំបូក)និងអ្នកភូមិនៅតំបន់ក្បែរៗនោះ បានប្រារព្ធធ្វើ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១០រោច ដល់ថ្ងៃ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ត្រូវនិងថ្ងៃទី២២ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
លោកអាចារ្យ រួន រាន មានប្រសាសន៍ឱ្យដឹងថា៖ជារៀងរាល់ឆ្នាំអ្នកភូមិតែងបានកំណត់វេលាជាក់លាក់មួយ ដើម្បីមកជួបជុំគ្នានៅប្រាសាទលាក់នាង  ប្រារព្ធពិធីបុណ្យសុំទឹកភ្លៀង ដែលជាប្រពៃណីរបស់អ្នកភូមិគោរពប្រត្តិបត្តិ តាំងពីបុរាណកាលរាប់រយឆ្នាំមកហើយ ព្រោះជាជំនឿដ៏ស័ក្តិសិទ្ធិមួយ។ លោកតាអាចារ្យថា មិនដែលខកខានមួយឆ្នាំណាឡើយ អ្នកភូមិតែងរួមគ្នាប្រារព្ធពិធីនេះគោលបំណងសំខាន់ៗពីរផ្សេងគ្នាមួយគឺពិធីឆ្លងចេត្រ និងពិធីបួងសួងសុំទឹកភ្លៀង។ លោកតាបន្តទៀតថា កិច្ចពិធីសំខាន់ៗ ដើម្បីបួងសួងទៅកាន់ម្ចាស់ទឹក ម្ចាស់ដី បារមីតួអង្គវត្ថុស័ក្តិសិទ្ធិរួមមាន៖ ស្តេចដំរី នាងលាក់នាង ព្រះលឹម លោកតារាជ្យ លោកតាជ័យ លោកតាពពកស រួមទាំងលោកយាយលលកសផង ដើម្បីបួងសួង និងប្រារព្ធនូវកិច្ចសំខាន់ៗតាមជំនឿមក រយៈពេលមួយយប់ពីរថ្ងៃ សូមឱ្យបារមីអស់លោក ថែរក្សាកូនចៅជួបតែសេចក្តីសុខ និងទទួលបានទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់បង្កបង្កើនផលកសិកម្មពេញមួយឆ្នាំ។
 ទីមួយយើងចាប់ផ្តើមសែនស្តេចក្រុងពាលី ទីពីរយើងរៀបចំនមស្ការសមាទានសីល សមាទានសីលរួចហើយបានយើងបួងសួង រួចហើយបានយើងរៀបចំកម្មវិធីវេទឹកមន្តចម្រើនព្រះបរិត្ត។ ប៉ុន្តែដល់ពេលព្រឹកយើងក្រោកនមសិការួច ប្រគេនយាគូដល់ព្រះសង្ឈរួចដល់ថ្ងៃត្រង់រៀបចំនមសិកាម្តងទៀត រួចក៏មានពិធីរាប់បាត្ររួចហើយជាកិច្ចបន្តយើងរៀបចំកម្មវិធីនិមន្តព្រះសង្ឈមកគង់នៅតាមទិសដែលធ្វើរូបសត្វ មានសត្វត្រី ក្រពី កង្កែបអីនោះ ដើម្បីនិមន្តគង់នៅតាមទិស និមន្តព្រះសង្ឈសូត្រធម៌មហាមេឃ ធម៌មហាមេឃនេះដើម្បីរំលឹកអស់ស្តេចទេវតា និងស្តេនភុជង្គនាគ យើងយកធម៌នោះឯងជាធម៌មេភ្លៀង គេហៅធម៌មហាមេឃ។
ចំណែកអ៊ុស្រី វិត រឿម ប្រជាពលរដ្ឋរស់នៅភូមិស្រែចង្ហូត បានលើកឡើងថា៖ ការនាំយកនំចំណី ម្ហូបអាហារឬគ្រឿងសំណែនផ្សេងៗ មកចូលរួមពិធីបួងសួងសុំសេចក្តីសុខ រួមនិងពិធីសុំទឹកភ្លៀង ដែលបានរៀបចំឡើងមួយឆ្នាំម្តងនេះ ក្រៅកិច្ចប្រតិបត្តិពិធីសាសនា ដែលមានតាំងពីបុរាណកាលហើយនោះ ការបន្តប្រារព្ធពិធីនេះ ក៏ជាស្មារតីនៃការរួបរួមសាមគ្គីជាធ្លុងមួយក្នុងសហគមន៍ផងដែរ។បន្ថែមពីនេះ បានបង្ហាញពីការគោរពប្រតិបត្តិនូវមរតកវប្បធម៌ដែលដូនតាបានបន្សល់ទុក និងមានជំនឿយ៉ាងមុតមាំ។
 ថ្ងៃនេះរួបរួមសាមគ្គីគ្នាប្រមូលផ្តុំ នៅក្នុងភូមិស្រែចង្ហូតយើងទាំងមូល ធ្វើកម្មវិធីមានពីរ ទី១.ឆ្លងកន្ទុយឆ្នាំ កម្មវិធីទី២.សុំសេចក្តីសុខ និងសុំទឹកភ្លៀង ហេតុដូច្នេះមានបងប្អូនរួបរួមសាមគ្គីគ្នាធ្វើកម្មវិធីនេះ ហើយក៏មានជាវត្ថុសម្រាប់ដាក់ជាតំណាងជាសញ្ញាសម្គាល់ទុកបន្តទៅក្រោយទៀត។ ធ្វើរហូតមក មួយឆ្នាំធ្វើៗ រៀងរាល់ឆ្នាំ ឆ្នាំណាប្រហែសអត់បានធ្វើ ទឹកភ្លៀងខះរីងរាំងតាមវាលស្រែ ងាប់ស្រូវសំណាបអី បន្ទាប់មកបង្កើតគណៈកម្មាការធ្វើ រៀបចំឧទ្ទឹសបួងសួងមកក៏មានទឹកភ្លៀងជោគជាំមក។
សូមជម្រាបថា ពិធីបុណ្យសុំទឹកភ្លៀង តែងប្រារព្ធធ្វើនៅតាមប្រាសាទជាច្រើន ក្នុងរមណីយដ្ឋានអង្គរ មានដូចជា៖ ប្រាសាទនាគព័ន្ធ ប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ប្រាសាទបន្ទាយសំរែ និងប្រាសាទលាក់នាងជាដើម។ រីឯពលរដ្ឋនៅក្រៅតំបន់អង្គរ ក៏មានធ្វើពិធីនេះដែរ ដូចជា៖នៅតំបន់ស្រុកពួក ស្រុកប្រាសាទបាគង និងនៅតាមតំបន់ផ្សេងៗទៀត ដោយកំណត់ពេលវេលាជាក់លាក់ណាមួយ តាមរយៈលោកអាចារ្យ ឬចាស់ទុំនៅក្នុងភូមិបានមូលមតិគ្នា។ ជាទូទៅ កិច្ចពិធីនេះសុំទឹកភ្លៀងតែងប្រព្រឹត្តិទៅរយៈពេលមួយយប់ពីរថ្ងៃ ចំណែករបៀបរបប ឬកិច្ចពិធីដែលតែងធ្វើនោះ គឺខុសគ្នាអាស្រ័យពីរតំបន់មួយ ទៅតំបន់មួយ ឬតំបន់ភូមិស្រុកនីមួយៗ។ ដោយជាទូទៅគេសង្កេតឃើញ គ្រឿងរណ្តាប់ មានដូចជា៖ បាយសី ស្លាធម៌ ទៀន ធូប ផ្កាឈូក ក្បាលជ្រូក មាន់ស្ងោរ បាយសម្លរ ផ្លែឈើនិងភេសជ្ជៈជាដើម៕