ឯកឧត្តម​បណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប ណែនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនគរបាលការពារព្រំដែនជើងទឹក៤៣០​ សូមសហការជាមួយគ្នាឲ្យបានល្អ

009 | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកែប

កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់សមត្ថកិច្ចជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង កងកម្លាំងប្រដាប់អាវុធ នៃទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ ប្រចាំខេត្តកែប ត្រូវធ្វើការជាមួយគ្នាឲ្យជិតស្និត និងសហការគ្រប់ជំហាន ដើម្បីទប់ស្កាត់អោយខានតែបាននូវសកម្មភាពបទល្មើសគ្រប់ប្រភេទ។

ឯកឧត្តមមានប្រសាសន៍ដូចនេះ​ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ នៃទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ ប្រចាំខេត្តកែប នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២៥ នេះ អមដំណើរដោយលោក លោកស្រី​ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះអោយរដ្ឋបាលខេត្ត និងអភិបាលក្រុងស្រុក។

ឯកឧត្តមបន្ថែមថា និងមិនលើកលែងអោយជាដាច់ខាតនូវសកម្មភាពអាណាធិបតេយ្យរបស់ក្រុមអ្នកនេសាទល្មើសច្បាប់ បន្ទាប់ពីពួកគេហ៊ានចូលមកដណ្តើមជនសង្ស័យពីសមត្ថកិច្ច មិនអស់ចិត្តលើកគ្នាមកដណ្តើមយកទូកអួសឆក់ ដែលជាវត្ថុតាងចំនួន២គ្រឿនបន្ថែមទៀត។ អភិបាលខេត្តកែប បានចាត់ទុកសកម្មភាពនេះ ជាអំពើមិនគប្បីនិងមិនគួរអោយលើកលែងចំពោះក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះ។ លោកបញ្ជាក់ថា ត្រូវតែស្រាវជ្រាវនាំយកមកវិញទាំងជនសង្ស័យ និងវត្ថុតាង។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដែរថា ក្នុងបទល្មើសគ្រប់ប្រភេទប្រសិនបើរកឃើញថា មានមន្រ្តី ឬកងកម្លាំងណាម្នាក់ ជាប់ពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងមិនលើកលែងជាដាច់ខាត។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅ មន្ត្រី​ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ខ្លួនមនុស្សជាអ្នកនេសាទចំនួន៥រូប និងទូកអួសភ្ជាប់ឧបករណ៍ឆក់ចំនួន២គ្រឿង ធ្វើឡើងនៅចំណុចខាងលិចកោះពោធិ៍ តែក្រោយពេលបញ្ជូនដល់កំពង់ផែទេសចរណ៍កោះទន្សាយ មនុស្ស៣នាក់ត្រូវបានក្រុមគ្រួសារ និងគ្នីគ្នាប្រមាណ២០ ទៅ៣០នាក់ រំដោះចេញពីដៃរបស់មន្រ្តីជលផល និងកម្លាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប រួមទាំងទូក២គ្រឿងដែលជាវត្ថុតាងនោះផងដែរ៕