អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក៖ លោក Marco Rubio Rubio ថានឹងមិនចូលរួមកិច្ចពិភាក្សាស្តីពីសន្តិភាពអ៊ុយក្រែន នៅទីក្រុងឡុងដ៍នោះទេ

Narith | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ មេសា ២០២៥

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបាននិយាយថា លោករដ្ឋមន្ត្រី Marco Rubio នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិករូបនេះបានឱ្យដឹងទៀតថា បន្ទាប់ពីជួបសមភាគីអង់គ្លេស លោក Rubio បាននិយាយថា លោកកំពុងកំណត់ពេលទៅកាន់ចក្រភពអង់គ្លេសឡើងវិញ នៅប៉ុន្មានខែខាងមុខ។ ប៉ុន្តែកិច្ចពិភាក្សានឹងបន្តទៅមុខ ហើយបេសកជនទទួលបន្ទុកកិច្ចការអ៊ុយក្រែន លោក Keith Kellogg នឹងចូលរួមក្នុងកិច្ចពិភាក្សានោះ។ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានថា "កិច្ចប្រជុំក្នុងទីក្រុងឡុងដ៍នៅតែធ្វើឡើងដដែល ប៉ុន្តែលោក Rubio នឹងមិនចូលរួមទេ បញ្ហាអវត្តមាននេះមិនទាក់ទងនឹងកិច្ចប្រជុំនោះឡើយ តែជាបញ្ហាពេលវេលារបស់គាត់"។ គួរបញ្ជាក់ថា គេមិនច្បាស់ទេថា អវត្តមានមន្ត្រីការទូតកំពូលរបស់ទីក្រុងវ៉ាស៉ីនតោនរូបនេះ គឺចង់បង្ហាញថា លោក ត្រាំ បន្ទាបការរំពឹងទុកពីកិច្ចប្រជុំ ឬក៏យ៉ាងណា។ ថ្មីៗនេះលោក Marco បាននិយាយថា សហរដ្ឋអាម៉េរិក នឹងដកខ្លួនពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចកិច្ចព្រមព្រៀងសន្តិភាពរុស្ស៉ី-អ៊ុយក្រែន ប្រសិនបើគ្មានសញ្ញានៃភាពរីកចម្រើនពីការចរចា៕