អ្នកចរចាពន្ធគយរបស់ជប៉ុន គ្រោងទៅកាន់សហរដ្ឋអាម៉េរិក នៅថ្ងៃទី៣០ ខាងមុខនេះ

Narith | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ មេសា ២០២៥

អន្តរជាតិ៖ បើតាមសារព័ត៌មានជប៉ុន NHK បានរាយការណ៏ឱ្យដឹងថា អ្នកចរចាពន្ធគយរបស់ជប៉ុន គ្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក នៅថ្ងៃទី៣០ ខែមេសា ខាងមុខនេះ សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយសមភាគីរបស់អាម៉េរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ដោយមិនបញ្ចេញប្រភពសារព័ត៌មាន NHK បានរាយការណ៍ថា ការពិភាក្សានឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែឧសភា ប្រសិនបើពេលវេលានៃការរៀបចំអាចទទួលបានការឯកភាព ពីសំណាក់ភាគីអាម៉េរិក។ ក្នុងអំឡុងពេលពិភាក្សាលើកមុន អ្នកចរចាពន្ធគយរបស់ជប៉ុនបានទាមទារឱ្យមានការពិនិត្យឡើងវិញនូវពន្ធគយលើរថយន្ត និងដែកថែប ប៉ុន្តែភាគីអាម៉េរិកបាននិយាយថា ខ្លួនមិនអាចផ្តល់លក្ខខណ្ឌពិសេសសម្រាប់តែប្រទេសជប៉ុនបានឡើយ។ សម្រាប់លើកនេះលោកក៏មានបំណងស្នើសុំឱ្យមានការពិនិត្យឡើងវិញជាថ្មីម្តងទៀត ហើយបញ្ជាក់ថា វានៅតែជាប្រធានបទនៃការពិភាក្សាគ្នា៕