វេទិកាពិភាក្សាសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដើម្បីបង្ហាញពីសំណាញ់ សុវត្ថិភាពហិរញ្ញវត្ថុ

Narith | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ២៤.៤.២០២៥ 

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រង កម្ពុជា បានរៀបចំវេទិកាពិភាក្សាសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដើម្បីផ្ដល់ជាជំនួយស្មារតី ដល់ការសរសេរអត្ថបទនិងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់ ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណជា៤០ ស្ថាប័ន ។ 
ថ្លែងក្នុងពិធីបើកវេទិកាខាងលើនេះ លោក នី លីហួង ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រង នៅកម្ពុជា បានលើកបង្ហាញថា សព្វថ្ងៃអតិថិជនកាន់តែមានទំនុកចិត្តចំពោះវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយក្នុងនោះមានក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងចំនួន៤០ កំពុងប្រតិបត្តការនៅកម្ពុជាដូចជា ក្រុមហ៊ុន ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងក្រុមហ៊ុន ធានារ៉ាប់រងបន្ត។ 
លោកបន្តថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជាទាំងមូលមានកំណើនប្រមាណ ៣.៥ % ក្នុងឆ្នាំ ២០២៤ និងជាមធ្យម ៧.១% ក្នុងមួយឆ្នាំ នៃរយៈពេល៥ ឆ្នាំចុងក្រោយនេះ។ ផលិតផលធានារ៉ាប់រងទូទៅដែលបាននាំមុខគេ គឺផលិតផលធានារ៉ាប់រងទ្រព្យសម្បត្តិ អគ្គិភ័យ សុខភាព និងយានយន្តជាដើម។
ចំណែកលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ថា សព្វថ្ងៃនេះសាធារណជនមានការយល់ពីវិស័យធានារ៉ាប់រង លើសពីកម្រិតមូលដ្ឋានទៅហើយ ដោយពួកគេភាគច្រើនសួរដេញដោលតែលើបញ្ហាសំណងវិស័យធានារ៉ាប់រង និងអត្ថប្រយោជន៍ជាច្រើន ទៀត ដែលពួកគេត្រូវទទួលបានពីកញ្ចប់ធានារ៉ាប់រងដោយមិនមានក្ដីបារម្ភ។
លោកស្រីបណ្ឌិតបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងឆ្នាំ ២០២១-២០៣០ និយ័តករធានារ៉ាប់រងកម្ពុជា បានផ្ដោតអាទិភាពលើសកម្មភាព ដូចជា៖ ការផ្សព្វផ្សាយ ការអប់រំ សាធារណជន និងការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រង ការគ្រប់គ្រងនិងត្រួតពិនិត្យស្ថានភាពអាជីវកម្ម និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រង ការគ្រប់គ្រងនិងត្រួតពិនិត្យប្រតិបត្តិការទីផ្សារ ការពង្រឹងកិច្ច ការពារអតិថិជន សម្រាប់វិស័យធានារ៉ាប់រង ការពង្រឹងក្រមសីលធម៌បុគ្គលវិជ្ជាជីវៈក្នុងវិស័យនេះ។ និយ័តករធានារ៉ាប់រងកម្ពុជា បន្តយន្តការដោះស្រាយបណ្ដឹងអតិថិជនតាមប្រព័ន្ធអនឡាញ ដើម្បីផ្ដល់ទំនុក ចិត្ត និងភាពងាយស្រួលជូនអតិថិជនទាំងអស់។
សូមរំលឹកផងដែរថា វេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» បាននិងកំពុងជំរុញឱ្យអ្នកសារព័ត៌មានដើរតួនាទីសំខាន់មួយក្នុងការផ្ដល់សារត្រឹមត្រូវ និងផ្សព្វផ្សាយបន្ថែម ពីអត្ថប្រយោជន៍ វិស័យធានារ៉ាប់រងនៅកម្ពុជា ដែលជាចន្ទល់មួយសម្រាប់ជួយសេដ្ឋកិច្ច និងសង្គមជាតិ៕