ឯកឧត្តម ប៉ែន បូណារំលឹកថា ក្នុងរបបប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិ តែកុំឲ្យហួសពីព្រំដែន

Narith | ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៥ ៤ ២០២៥

ភ្នំពេញ ៖ ជាថ្មីម្តងទៀតឯកឧត្តម ប៉ែន បូណាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានក្រើនរំលឹកដាស់តឿនទៅអ្នកគាំទ្រក្រុមប្រឆាំងជ្រុលនិយមទាំងក្នុងនិងក្រៅប្រទេសអំពីសេរីភាពបញ្ចេញមតិថា នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវប្រើសិទ្ធិរបស់ខ្លួនកុំឱ្យលើសព្រំដែនកំណត់ដែលអាចមានចំណាត់ការផ្លូវច្បាប់។

   ក្នុងកិច្ចពិភាក្សា ស្តីពី «ពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍសង្គម» កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ែន បូណាបានលើកឡើងថា ប្រទេសកម្ពុជាសព្វថ្ងៃបានប្រកាន់យករបបប្រជាធិប តេយ្យសេរីពហុបក្សដែលប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរៀងៗខ្លួន ដោយគ្មានអ្នកណាហាមឃាត់នោះទេ ប៉ុន្តែបុគ្គលមួយចំនួនដែលមាននិន្នាការប្រឆាំងបានបញ្ចេញមតិរបស់ខ្លួនហួសអ្វីពីព្រំដែននៃការកំណត់តាមច្បាប់ ដោយមិនបានគិតទៅដល់អំពីការបញ្ចេញមតិត្រឹមកម្រិតណានោះទេ ។ ចំណុចនេះឯកឧត្តមអះអាងថា ជាហេតុនាំខ្លួនឯងទៅរកទុក្ខទោសតាមផ្លូវច្បាប់ ។

 “កាលណាយើងប្រើសេរីភាពយើងលើសបំពានទៅលើសេរីភាពអ្នកដទៃ អីចឹងហើយបានជាច្បាប់ជាតិនិងអន្តរជាតិគេប្រាប់យើងថា យើងមានសិទ្ធិមួយ ពីរ បី បួន ប៉ុន្តែយើងត្រូវគោរពសិទ្ធិអ្នកដទៃ យើងត្រូវគោរពច្បាប់ យើងត្រូវគោរពទំនៀមទំលាប់ ប្រពៃណី សណ្តាប់ធ្នាប់សាធារណៈ យើងត្រូវគោរពសន្តិសុខជាតិដែលសុទ្ធតែជាដែនកំណត់នៃសិទ្ធិសេរីភាព”។
ឯកឧត្តម ប៉ែន បូណាបន្តថា ដូច្នេះក្រុមប្រឆាំងដែលបានបញ្ចេញមតិហួសពីព្រំដែនរហូតនាំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ហើយមានចំណាត់ការតាមផ្លូវច្បាប់នោះ ទើបនាំគ្នាស្រែកតវ៉ាថា គ្មានសិទ្ធិសេរីភាពនិយាយស្តីទៅវិញ ។
ជាមួយគ្នានេះ ប្រធានអង្គភាពអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានផ្តាំផ្ញើថា បើសិនពលរដ្ឋបញ្ចេញមតិមានហេតុផលត្រឹមត្រូវ និងគោរពសិទ្ធិអ្នកដទៃ ពិតជាគ្មានរឿងអ្វីកើតឡើងនោះទេ៕

ឯកឧត្តម ប៉ែន បូណារំលឹកថា ក្នុងរបបប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិ តែកុំឲ្យហួសពីព្រំដែន
ឯកឧត្តម ប៉ែន បូណារំលឹកថា ក្នុងរបបប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិ តែកុំឲ្យហួសពីព្រំដែន
ឯកឧត្តម ប៉ែន បូណារំលឹកថា ក្នុងរបបប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិ តែកុំឲ្យហួសពីព្រំដែន