វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី Bank Indonesia (BI) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅឆ្នាំនេះធ្លាក់ចុះបន្តិចនៅខាងក្រោមចំណុចដែលបានព្យាករណ៍ពីមុនរបស់ខ្លួនពី ៤,៧ ទៅ ៥,៥ ភាគរយដោយលើកឡើងពីការព្រួយបារម្ភលើពន្ធគយទៅវិញទៅមករបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ អភិបាល BI បានប្រកាសពីការព្យាករណ៍ដែលបានកែសម្រួលក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដោយនិយាយថា គោលនយោបាយពន្ធរបស់សហរដ្ឋអាម៉េរិកអាចកាត់បន្ថយតម្រូវការក្រៅប្រទេសសម្រាប់ការនាំចេញរបស់ឥណ្ឌូនេស៊ី និងធ្វើឱ្យពាណិជ្ជកម្មចុះខ្សោយជាមួយប្រទេសដៃគូ។ លោកបានបន្ថែមថា ដើម្បីទប់ទល់នឹងហានិភ័យទាំងនេះ ធនាគារកណ្តាលកំពុងពង្រឹងវិធានការគោលនយោបាយរូបិយវត្ថុ និងម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួន។ គួរបញ្ជាក់ថា ធនាគារកណ្តាលក៏បានសម្រេចចិត្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅកម្រិត ៥,៧៥ ភាគរយក្នុងគោលបំណងការពារសេដ្ឋកិច្ច និងស្ថិរភាពប្រាក់រូពី៕