មីយ៉ាន់ម៉ាបានណែនាំដល់កសិករចិញ្ចឹមត្រីអំពីហានិភ័យអាកាសធាតុដែលកំពុងតែក្តៅខ្លាំង

Narith | ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ The Global New Light of Myanmar បានរាយការណ៍ឱ្យដឹងថា នាយកដ្ឋានជលផលក្រោមក្រសួងកសិកម្ម បសុសត្វ និងប្រព័ន្ធធារាសាស្រ្តនៃប្រទេសមីយ៉ាន់ម៉ា បានណែនាំដល់កសិករចិញ្ចឹមត្រីឱ្យការពារអាងត្រីរបស់ពួកគេពីអាកាសធាតុបច្ចុប្បន្នដែលកំពុងតែក្តៅខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ តាមរបាយការណ៍បាននិយាយថា កម្តៅនៅក្នុងរដូវក្តៅនេះគឺមានគ្រោះថ្នាក់ដល់អាងចិញ្ចឹមត្រី ដោយសារការហួត និងការកាត់បន្ថយកម្រិតទឹក។ លើសពីនេះ ចំណី លាមក និងកាកសំណល់មេតាបូលីសអាចបង្កការបំពុលទឹក ធ្វើឱ្យត្រីងាយនឹងកើតជំងឺ។ របាយការណ៍បានបន្ថែមទៀតថា ដើម្បីរក្សាគុណភាពទឹក កសិករចិញ្ចឹមត្រីត្រូវបានណែនាំឱ្យផ្តល់ចំណី និងអាហារបន្ថែមក្នុងបរិមាណសមស្រប។ នាយកដ្ឋានក៏បានណែនាំផងដែរថា រាល់ការប្រែប្រួលខុសប្រក្រតីនៃអាងចិញ្ចឹមត្រី គួរតែត្រូវបានរាយការណ៍ភ្លាមៗទៅកាន់នាយកដ្ឋានជលផលដែលនៅជិតបំផុត។ គួរបញ្ជាក់ថា ក្នុងខែមេសា និងឧសភា គឺជាខែដែលក្តៅបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ប្រទេសនេះបានរាយការណ៍ថាទីក្រុងភាគច្រើននៅទូទាំងប្រទេសមានសីតុណ្ហភាពក្នុងរង្វង់ ៤០ អង្សាសេ៕