ទ្រីយ៉ាត្លុងកម្ពុជា ប្តេជ្ញាចិត្តដុសខាត់សមត្ថភាពយុវជនឱ្យខ្លាំងក្លា ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី

Narith | ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៤ ២០២៥

ភ្នំពេញ ៖ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឱ្យដឹងថា បេសកកម្មចូលរួមប្រជែងដណ្តើមមេដាយ កីឡាយុវជនអាស៊ី ដែលប្រទេសប៉ារ៉ែន ធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនាអំឡុង ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ សម្រាប់ប្រភេទកីឡាទ្រីយ៉ាត្លុង គឺបញ្ជូន កីឡាករ ក្រោមអាយុ១៧ឆ្នាំ ២រូប ប៉ុន្តែ ២ រូបដែលត្រូវជ្រើសរើសនេះ មិនទាន់សម្រេចយកនរណានោះទេ ពោលគឺកំពុងដុសខាត់ និងជ្រើសរើសយក កីឡាករ ដែលមានទេពកោសល្យ និងលេចធ្លោ។

លោក ងិន សុខបញ្ញាអគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានមានប្រសាសន៍ថា ក្រុមជម្រើសជាតិ កីឡាទ្រីយ៉ាត្លុងកម្ពុជា ទាំងឈុតធំ និងឈុតយុវជន កំពុងបង្កើនការហ្វឹកហាត់ជុំគ្នា ក្រោមការប្រមូលផ្តុំរបស់ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀម កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសប៉ារ៉ែន និងត្រៀមចូលរួមប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី ៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ ផងដែរ។ 
អគ្គលេខាធិការរូបនេះ មិនទាន់ហ៊ានសន្យាចំពោះលទ្ធផល មេដាយ ដែលដណ្តើមបានជូន កម្ពុជា នោះទេទោះបី ប្រកួតក្នុងកម្រិតយុវជន ក្រោម១៧ឆ្នាំក្តី ប៉ុន្តែនេះជាការប្រកួតកម្រិតទ្វីបអាស៊ី ដែលមានប្រទេសធំៗ ខ្លាំងៗ ដូចជា ជប៉ុន កូរ៉េ ចិន ជាដើមដែលចូលរួម ហើយវាពិបាកសម្រាប់យើងក្នុងការដណ្តើមមេដាយ ដូច្នេះត្រូវបន្តហ្វឹកហាត់ឱ្យខ្លាំងក្លាបន្ថែមទៀត មុនដល់ពេលចេញប្រកួត។
ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៣ នៅប្រទេសបារ៉ែន នេះគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី ២២-៣១ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រភេទកីឡាសរុប២១ ខណៈកម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមចំនួន១៧ប្រភេទកីឡា ក្នុងនោះកម្ពុជាក៏ទទួលទង់បន្តវេនមករៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាយុវជនអាស៊ី នៅកម្ពុជា នាឆ្នាំ២០២៩ ផងដែរ៕