អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ផ្លែផ្កានៃសុខសន្តិភាព នាំឱ្យទេសចររាប់លាននាក់ អាចដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Narith | ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2025

  វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ២៥ ០៤ ២០២៥

  MC៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា ផ្លែផ្កានៃសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បាននាំឱ្យទេសចរជាតិ អន្តរជាតិរាប់លាននាក់ អានចូលរួមលេងកម្សាន្ត រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីដែលទើបតែកន្លងទៅនេះ ប្រកបដោយភាពអធិកអធម និងសប្បាយរីករាយយ៉ាងក្រៃលែង ។
 
  ឯកឧត្តម ប៉ែន បូណា បានលើក ឡើងថា បើគ្មានសុខសន្តិភាព គ្មានហេដ្ឋារចនាសម្ព័ន្ធល្អ គ្មានការកើនឡើងនៃជីវភាពរស់នៅ និងគ្មានការបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាលទេ ប្រជាពលរដ្ឋខ្មែរគ្មានឱកាសកម្សាន្តសប្បាយបែបនេះឡើយ។ ក្នុងនោះភ្ញៀវទេសចរជាតិនិងបរទេសចំនួនជិត ២៤ លាននាក់ បានចូលរួមកម្សាន្តសប្បាយដោយទឹកចិត្តសោមនស្សរីករាយឥតឧបមា។ ឯកឧត្តមបញ្ជាក់ថា តួលេខនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរម្នាក់អាចដើរកម្សាន្តលើសពីមួយដង។ ឯកឧត្តមបន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនប្រជាពលរដ្ឋដែលចូលរួមកម្សាន្តសប្បាយ និងបញ្ចេញស្នាមញញឹមប្រកបដោយភាពកក់ក្តៅនៅក្នុងពិធីបុណ្យធំៗបានកើនឡើងជាលំដាប់។ នេះគឺជាទឡ្ហីករណ៍ដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរទទួលបានផលពីការដឹកនាំប្រទេសកាន់តែច្រើនឡើងៗជាលំដាប់។ 
 «ចូលឆ្នាំថ្មីឆ្នាំនេះ មានភាពអធិកអធម និងសប្បាយរីករាយយ៉ាងក្រៃលែង ក្នុងនោះប្រជាពលរដ្ឋគ្រប់ទិសទីបាននាំគ្នាដើរលេងកម្សាន្ត ហើយតួលេខសរុបបីថ្ងៃទូទាំងប្រទេសជិត២៤លាននាក់ ខណៈតែប្រជាជនយើងមានតែ១៧លាននាក់ទេ ។អីចឹងតួលេខនេះប្រហែលជាបងប្អូនយើងឆ្ងល់ ហេតុអីមានរហូតទៅដល់២៤លាននាក់មកពីណា ។ សូមបញ្ជាក់ថា ចំនួន២៤លាននាក់នេះ គឺរាប់បីថ្ងៃ  អីចឹងមានន័យថា ម្នាក់អាចដើរលេងលើសពីមួយដង ឬអាចថាទៅខេត្តមួយហើយ ទៅខេត្តមួយទៀត ឬទៅកន្លែងដដែលពីរដងក៏ថាបានដូច្នេះម្នាក់ៗអាចដើរលេងច្រើនកន្លែង ដែលនេះបានជាតួលេខសរុបមានរហូតទៅដល់ជិត២៤លាននាក់ អីចឹងបានន័យថា ក្នុងរយៈពេលបីថ្ងៃ ម្នាក់ៗគាត់ដើរលេងច្រើនកន្លែង ដែលនេះអាចសបញ្ជាក់ឱ្យឃើញថាប្រទេសយើងមានសុខសន្តិភាព កត្តាសំខាន់ទីមួយដែលគ្រប់គ្នាចងចាំគឺ សុខសន្តិភាពនេះហើយ បើគ្មានសុខសន្តិភាព អត់មានសភាពសប្បាយរីករាយបែបនេះទេ។»
  ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ផ្ទុយស្រឡះពីនេះ ក្រុមជ្រុលនិយមឯណោះវិញ តែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជានិច្ចតាមរយៈការបញ្ចេញសារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ខ្មែរ បង្កអរិភាពជាមួយប្រទេសជិតខាង និងជាមួយមហាអំណាចក្នុងតំបន់ជាដើមដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់។ គោលបំណងរបស់ពួកគេ គឺធ្វើឱ្យមានភាពវឹកវរ ជ្រួលច្របល់ និងអស្ថិរភាពសង្គមដើម្បីឆ្លៀតឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈចលនាបដិវត្តន៍ពណ៌ខុសច្បាប់ ទាញប្រទេសឱ្យក្រឡាប់ធ្លាក់ចូលទៅក្នុងអតីតកាលដ៏ខ្មៅងងឹត។ សកម្មភាពបែបនេះ គឺដើម្បីបម្រើមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួនតែម្យ៉ាងគត់ដោយមិនខ្វាយខ្វល់ពីជោគវាសនាប្រទេសជាតិនិងប្រជាពលរដ្ឋឡើយ។
  សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណជិត ២៤ លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ជិត ២២ លាននាក់៕