មន្ត្រី ល.ខ.ប បាត់ដំបង បន្តចុះសម្របសម្រួល និងជួយមេភូមិក្នុងការផ្តល់លិខិតអញ្ជើញជូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤

Narith | ថ្ងៃទី 26 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៥ ០៤ ២០២៥

 ដើម្បីជំរុញដល់ប្រសិទ្ធភាពការងារឱ្យបានកាន់តែប្រសើរ,  លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត (ល.ខ.ប ) បាត់ដំបង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានចាត់មន្ត្រីឱ្យចុះជួយដល់មេភូមិក្នុងការផ្តល់លិខិតអញ្ជើញជូនប្រជាពលរដ្ឋនៅតាមភូមិ ជាពិសេសការអញ្ជើញប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតតាំងពីឆ្នាំ២០១៦ ហើយពុំធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ពីមុនមកឱ្យមកថតរូប និងផ្តិតស្នាមម្រាមដៃជាថ្មី ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះនៅតាមឃុំ សង្កាត់របស់ខ្លួន។

លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានថ្លែងថា គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងទៅធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដែលមានសុពលភាព ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
 - ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ហើយដែលបានប្រើ អ.ខ ដែលមានសុពលភាព ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យជីវប្រវត្តិ (ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត) របស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើ ពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាម អ.ខ ដែលមានសុពលភាពអាចស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ហើយដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ដើម្បីទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ 

លោកបានបន្តថា ជាមួយគ្នានេះដែរ ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ នៅតាមទីប្រជុំជនក្នុងភូមិ ឃុំ សង្កាត់ ក៏ជាការងារសំខាន់ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យជីវប្រវត្តិរបស់ខ្លួន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ក៏ដូចជាការត្រៀមលក្ខណៈជាស្រេចក្នុងនាមជាម្ចាស់ឆ្នោត ដើម្បីចូលរួមជ្រើសរើសថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតជាសកលនាពេលខាងមុខ។

សូមបញ្ជាក់ជូនថា តាមប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដំណើរការនៃការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ នៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៕