សម្តេចធិបតី ហ៊ុន ម៉ាណែត៖អត្ថប្រយោជន៍ជាច្រើនត្រូវផ្តល់ដល់កម្មករនិយោជិត ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរស់

Narith | ថ្ងៃទី 27 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៧ ៤ ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំក្នុងការផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កម្មករនិយោជិត ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរស់ តាមរយៈលក្ខខណ្ឌការងារល្អប្រសើរ កន្លែងការងារមានសុវត្ថិភាព មានបរិយាកាសការងារល្អ ប្រាក់ចំណូលសមរម្យ សេវាពិនិត្យ និងព្យាបាលជំងឺបានដោយឥតគិតថ្លៃ ជាដើម។

ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នាមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតការងារមិនមែនបង្កើតតែបរិមាណទេ ពិតតែត្រូវការបង្កើតឱ្យបានច្រើន ដើម្បីស្រូបយកកម្លាំងពលកម្មផ្តល់ឱកាស ផ្តល់ជម្រើសទាំងក្នុងនិងក្រៅប្រទេស ខណៈដែលនៅក្នុងប្រទេសខិតខំធ្វើយ៉ាងណាឱ្យបានច្រើន ប៉ុន្តែមិនមែនតែប្រមូលផ្តុំនៅទីក្នុងភ្នំពេញនោះទេ គឺរុញទៅតាមមូលដ្ឋានខេត្តជាច្រើន ដើម្បីកុំឱ្យប្រជាពលរដ្ឋពិបាកចំណាកស្រុក។ 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះការងារជូនប្រជាពលរដ្ឋនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើយ៉ាងច្រើនឱ្យកម្មករ និយោជិត ទទួលបានបៀវត្សល្អ និងឱកាសក្នុងការបង្កើនសមត្ថភាព ការផ្តល់ការការពារផ្នែកសិទ្ធិសេរីភាព ការយកចិត្តទុកដាក់លើការគាំពារសុខុមាលភាពបស់កម្មករ-និយោជិត និងការនាំចូលនូវបច្ចេកវិទ្យាទំនើប ព្រមជាមួយនឹងបែបបទស្តង់ដាការងារថ្មី។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្តែងអត្ថប្រយោជន៍ឱ្យកម្មករ កម្មការិនី ទាំងសិទ្ធិ អត្ថប្រយោជន៍ផ្សេងៗ ការចរចាដំឡើងបៀវត្ស ការរៀបចំ ប.ស.ស ការ រៀបចំសុវត្ថិភាពដឹកជញ្ជូន ការរៀបទារកដ្ឋាន ដែលមិនមែនសំដៅឱ្យនរណាក្រៅពីកម្មករ កម្មការិនីនោះទេ។

 « យើងបានធ្វើកិច្ចការងារបន្តបន្ទាប់ ពីអាណត្តិមុនៗ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូរច្រើន ឥឡូវគ្រាន់តែនិយាយពីរឿងមានផ្ទៃពោះម្នាក់ អ្នកធ្វើការពីមុន ពីដើមឡើយអត់មានអីទេ ឈឺទៅពេទ្យយកប្រាក់ខែចេញខ្លួនឯង ឆ្លងទន្លេខ្លួនឯង ឥឡូវគ្រាន់តែចាប់ផ្តើមមានផ្ទៃពោះរដ្ឋគិតគូរភ្លាម មុនឆ្លងទន្លេប៉ុន្មានដងត្រូវបង់ថវិកា កូនកើតមកដល់អាយុ២ឆ្នាំមានជួយអីខ្លះ  ហើយសុខភាពមានប.ស.ស។ កាលផ្តើមឡើងកម្មករ កម្មការិនីយើងបង់ ឥឡូវរដ្ឋជាមួយនិយោជកផ្តល់ឱ្យនិយោជកចេញ បន្តិចម្តងៗកាន់តែច្រើន។ អ្វីដែលយើងមានមោទនភាពបានធ្វើនេះហើយជាការបង្កើតការងារដោយគុណភាព បង្កើតការងារដោយគុណភាពគិតសព្វ គិតគ្រប់ គិតទាំងមាតា ទាំងសុខភាព ទាំងជំនាញ ទាំងបៀវត្ស គិតទាំងកូន គិតទាំងការរស់នៅប្រជាពលរដ្ឋកុំឱ្យធ្វើការងារឆ្ងាយ យើងធ្វើផ្លូវ យើងរុញរោងចក្រ សហគ្រាស បង្កើតវគ្គបណ្តុះបណ្តាលនៅខេត្តតែម្តង ប្រជាពលរដ្ឋអត់មានលទ្ធភាពយើងចេញគោលនយោបាយផ្តល់អាហាររូបករណ៍១លាន៥សែននាក់ មករៀនឱ្យលុយថែមទៀត។ ចង់បានឱ្យកូនចៅខ្មែរយើងជាពិសេសកូនចៅអ្នកក្រីក្រមានសមត្ថភាព មានបំណិនអត់ចង់បានអីក្រៅពីហ្នឹងទេ ចង់ឱ្យកូនខ្មែរកាន់តែរឹងមាំយើងមានសមត្ថភាពម្ចាស់ការលើការផលិត ដើម្បីយើងម្ចាស់ការប្រទេសរបស់យើង»៕