អាមេរិកដាក់ពន្ធមកលើកម្ពុជា មិនមែនកម្ពុជាធ្វើខុសនោះទេ គឺការដាក់ពន្ធជាសកល

Narith | ថ្ងៃទី 27 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ២៧ ០៤ ២៥
ភ្នំពេញ៖ សម្តេចធិបតីថ្លែងថា អាមេរិកដាក់ពន្ធមកលើប្រទេសកម្ពុជា មិនមែនកម្ពុជាធ្វើខុសនោះទេ គឺជាការដាក់ពន្ធជាសកល ដោយសារប្រធានាធិបតីអាមេរិកគិតថា ប្រទេសផ្សេងៗបានកេងចំណេញពីអាមេរិកច្រើន ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសជិត២០០ប្រទេស។

ថ្លែងក្នុងអញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ព្រមជាមួយការប្រគល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលផ្តើមចេញពីការអនុវត្តអនុសាសន៍រួមគ្នារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលអតីតកាលជានាយករដ្ឋមន្ត្រីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៧នេះ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា "រឿងពន្ធរបស់សហរដ្ឋអាមេរិក សំណួរសួរថា តើកម្ពុជាជាប្រទេសតែមួយដែលអាមេរិកដាក់ពន្ធនេះ គឺមានជិត២០០ប្រទេសសុទ្ធតែជាប់ពន្ធដូចគ្នា ហើយនេះជាការដាក់ពន្ធជាសកល"។
សម្តេចធិបតីបានបញ្ជាក់ថា ការជាប់ពន្ធអាមេរិក មិនមែនជាកំហុសរបស់កម្ពុជានោះទេ គឺជាសិទ្ធិរបស់អាមេរិក ក្នុងការតម្លើងពន្ធ ដោយសារប្រធានាធិបតីអាមេរិកគិតថា ប្រទេសផ្សេងបានកេងចំណេញពីអាមេរិកច្រើន ហើយការដាក់ពន្ធនេះ គឺដើម្បីចរចាពន្ធថ្មីរបស់អាមេរិកឱ្យស្នើភាពគ្នា។
សម្ដេចធិបតី បន្ថែមថា ៩៧ភាគរយ គឺជាភាពលំអៀងនៃឱនភាពពាណិជ្ជកម្ម មិនមែនជាការ ដាក់ពន្ធចំពោះអាមេរិកនោះទេ។ ពន្ធដែលកម្ពុជាដាក់ចំពោះអាមេរិកច្រើនបំផុត ៣៥ភាគរយ ក្នុងនោះមានដូចជាទំនិញលើស្រាជាដើម ហើយក៏មានទំនិញមួយចំនួនជាប់ពន្ធសូន្យភាគរយផងដែរដូចជាគ្រឿងបម្លាស់ទូរស័ព្ទមួយចំនួន។ ចំណែកអាមេរិកដាក់ពន្ធ ៤៥ភាគរយ មកលើកម្ពុជាគឺអាមេរិកយក ៩៧ភាគរយ ចែកនឹងពីរ។ ការខុសគ្នានៃជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មិនមែនកម្ពុជាជញ្ជក់ឈាមអាមេរិកនោះទេ ព្រោះកម្លាំងទិញរបស់កម្ពុជា តិចជាងអាមេរិក។
 សម្តេចមធិបតី បានងឿងឆ្ងល់ខ្មែរប្រឆាំងបន្ទោសគ្រប់រឿង កម្ពុជានាំចេញតិចជាងនាំចូល ក៏បន្ទោស នាំចេញច្រើនជាងនាំចូល ក៏បន្ទោស។
ជាមួយគ្នានេះ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាដោះស្រាយការដាក់ពន្ធរបស់អាមេរិកគ្មានពេលឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំនោះទេ គឺត្រូវធ្វើការងារដោះស្រាយបញ្ហាពន្ធជាមួយអាមេរិក ដើម្បីធានាការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕