ប្រទេសហ្វីលីពីន កំពុងប្រឈមមុខនឹងសីតុណ្ហភាពខ្ពស់ដ៏គ្រោះថ្នាក់

Narith | ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៨ មេសា ២៥

អន្តរជាតិ៖ ការិយាល័យអាកាសធាតុរដ្ឋ PAGASA របស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា ប្រជាជនហ្វីលីពីនកំពុងប្រឈមមុខនឹងសីតុណ្ហភាពខ្ពស់ដ៏គ្រោះថ្នាក់ ខណៈ ដែលផ្នែកខ្លះនៃប្រទេសហ្វីលីពីន ជាពិសេសនៅលើកោះ Luzon បានកើនកម្ដៅរហូតដល់៤៣ អង្សាសេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នៅក្នុងព្រឹត្តិបត្រសន្ទស្សន៍កម្ដៅចុងក្រោយបំផុតរបស់ខ្លួន PAGASA បាននិយាយថា យ៉ាងហោចណាស់តំបន់ចំនួន ១០ បានជួបប្រទះនូវកម្រិតសន្ទស្សន៍កម្ដៅដែលត្រូវបានចាត់ថ្នាក់ក្រោមប្រភេទ "គ្រោះថ្នាក់" ដែលមានកម្រិតចាប់ពី ៤២ ទៅ ៥១ អង្សាសេ។ ការិយាល័យបានព្រមានថា តំបន់ដែលស្ថិតនៅក្រោមកម្រិត "គ្រោះថ្នាក់" អាចប្រឈមនឹងការក្តៅខ្លាំងដល់រាងកាយ និងអស់កម្លាំង។ ដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺដែលទាក់ទងនឹងកម្ដៅផ្សេងទៀត ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ត្រូវបានគេណែនាំឲ្យរក្សាជាតិទឹក កម្រិតការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ ជាពិសេសក្នុងអំឡុងពេលដែលក្តៅបំផុតនៅពេលរសៀល និងចៀសវាងការធ្វើសកម្មភាពក្រៅផ្ទះ៕