រដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្គានីស្ថានបង្ហាញការសោកស្តាយជាមួយអ៊ីរ៉ង់ចំពោះការផ្ទុះកំពង់ផែ

Narith | ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៨ មេសា ២៥

អន្តរជាតិ៖ ក្រសួងការបរទេសរបស់ប្រទេសអាហ្វហ្គានីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានផ្តល់នូវការរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយប្រទេសជិតខាងអ៊ីរ៉ង់ចំពោះការផ្ទុះកំពង់ផែដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងការបរទេសនៃរដ្ឋឥស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថានបានសម្តែងនូវទុក្ខសោកយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខ និងការអាណិតអាសូរជាមួយប្រទេសអ៊ីរ៉ង់ ប្រជាជន និងក្រុមគ្រួសារនៃជនរងគ្រោះ។ សេចក្តីថ្លែងការណ៍បាននិយាយថា រដ្ឋាភិបាល និងប្រជាជនអាហ្វហ្គានីស្ថានគឺនឹងឈរក្បែរប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជិតខាងអ៊ីរ៉ង់ ក្នុងគ្រាសោកនាដកម្មមួយនេះ។ បើតាមទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់ និងជិត ១,៤០០ នាក់បានរងរបួសនៅក្នុងការផ្ទុះដ៏ធំមួយនៅឯកំពង់ផែភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ គួរបញ្ចាក់ថា មានមនុស្ស ៦ នាក់បានបាត់ខ្លួននៅក្នុងឧប្បត្តិហេតុដែលបានកើតឡើងនៅកំពង់ផែ សាហ៊ីដ រ៉ាចា នេះ៕