លោក ពូទីន ចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ចំពោះការផ្ទុះនៅកំពង់ផែ សាហ៊ីដ រ៉ាចា

Narith | ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៨ មេសា ២៥

អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានសម្តែងការសោកស្តាយចំពោះមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាមីណៃ និងលោកប្រធានាធិបតី លោក ម៉ាសូដ ប៉េហ្សេសគៀន ជុំវិញការផ្ទុះនៅកំពង់ផែ សាហ៊ីដ រ៉ាចា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក ពូទីន បាននិយាយថា "លោកសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់អាយុជីវិត និងការបំផ្លិចបំផ្លាញដ៏ធំដែលបង្កឡើងដោយការផ្ទុះនៅកំពង់ផែ សាហ៊ីដ រ៉ាចា។ លោកពូទីន បានសម្តែងការអាណិតអាសូរ និងការគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោកទៅកាន់ក្រុមគ្រួសារ និងជនរងគ្រោះ ក៏ដូចជាការជូនពរឱ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយផងដែរ"។ លោក ពូទីន ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការជួយលុបបំបាត់សោកនាដកម្មក្រោយសោកនាដកម្មមួយនេះផងដែរ។ គួរបញ្ចាក់ថា ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅក្នុងកំពង់ផែ សាហ៊ីដ រ៉ាចា ដែលមានទីតាំងនៅទីក្រុង បាន់ដា អាប់បាស់ លើឈូងសមុទ្រពែក្ស។ យោងតាមទិន្នន័យចុងក្រោយ មនុស្ស ២៥ នាក់បានស្លាប់ និងជិត ១,៤០០ នាក់បានរងរបួស។ មូលហេតុនៃការផ្ទុះនេះ មិនត្រូវបានប្រកាសជាផ្លូវការនោះទេ៕