ក្រសួងសង្គមកិច្ចពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការអនុវត្តការងារស្មុំកូន និងលើកកម្ពស់ការអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារកម្ពុជា

Narith | ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត 28-04-2025
ភ្នំពេញ ៖ ដើម្បីរៀបចំផែនការសកម្មភាពពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តការងារស្មុំកូន លើកកម្ពស់ការអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការស្មុំកូនឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃអំពីសមត្ថភាព និងដំណើរការនៃការអនុវត្តស្មុំកូននៅកម្ពុជា។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយទទួលបានការគាំទ្រពីអង្គការយូនីសេហ្វ ក្នុងគោលបំណង ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃអំពីសមត្ថភាព និងដំណើរការនៃអនុវត្តស្មុំកូននៅកម្ពុជា ក្រោមវត្តមាន ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ 
ឯកឧត្តម ម៉ែន សុចិត្រ មានប្រសាសន៍ថា ការសិក្សាវាយតម្លៃនេះ ត្រូវបានធ្វើឡើងឆ្លើយតបទៅនឹងបរិបទដែលកម្ពុជាជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ការកែសម្រួលឡើងវិញនូវគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ការបើកឱ្យដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ ខណៈពេលស្មុំកូនក្នុងប្រទេស មានវឌ្ឍនភាពថ្មីៗគួរឱ្យកត់សម្គាល់៕