ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងស្ដារឡើងវិញខ្សែផ្លូវអាទិភាពតាមរាជធានី ខេត្ត ទាំង២៥ ក្នុងឆ្នាំ២០២៦ ខាងមុខនេះ

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៨ ០៤ ២៥

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងស្ថាបនាស្ដារឡើងវិញនូវខ្សែផ្លូវអាទិភាពតាមរាជធានី ខេត្ត ទាំង២៥ ក្នុងឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីលើកកម្រិតគុណភាពផ្លូវងាយស្រួលធ្វើដំណើរ ដែលឆ្លើយ តបតាមស្ថានភាពសេដ្ឋកិច្ច និងតម្រូវការរបស់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសខ្សែផ្លូវអាទិភាពលើកទី២ ដើម្បីស្ថាបនា ដោយប្រើប្រាស់ថវិកា  របស់រាជរដ្ឋាភិបាល ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍  ថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យជ្រើសរើសខ្សែផ្លូវអាទិភាពដែលមាននៅក្នុងផែនការមេផ្លូវជនបទ ដើម្បីស្ថាបនា ស្ដារឡើងវិញ  និងលើកកម្រិតគុណភាព នៅតាមរាជធានី ខេត្ត ទាំង២៥ ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ 
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយអនុវត្តតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវអភិក្រមពង្រឹង ៧០% និងពង្រីក ៣០% សម្រាប់កិច្ចការកំណែទម្រង់ និងការអភិវឌ្ឍជាតិក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវខិតខំអនុវត្តផែនការយុទ្ធសាស្ដ្រ និងផែនការប្រចាំឆ្នាំរបស់ខ្លួន ឱ្យទទួលបាន ជោគជ័យ និងប្រកបដោយគុណភាព ដើម្បីបម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជននៅជនបទ៕