ថ្នាក់ដឹកនាំខេត្តបាត់ដំបងជំរុញមន្រ្តីតាមច្រកទ្វារព្រំដែន បង្កើនការទប់ស្កាត់បទល្មើសឆ្លងដែននានា

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

បាត់ដំបង ៖ ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានណែនាំដល់មន្រ្តី និង កងកម្លាំងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ឲ្យបង្កើនកិច្ចសហការ ទប់ស្កាត់បទល្មើសនានា ដូចជាទំនិញគេចពន្ធ បញ្ហាគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើស ឆ្លងដែនជាដើម ។
ការថ្លែងបែបនេះខណៈដែលឯកឧត្តមធ្វើជាអធិបតីក្នុងពិធីប្រកាសប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារ ព្រំដែនខេត្តបាត់ដំបងថ្មីចំនួនពីរ គឺប្រធានស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣) ស្ថិតនៅស្រុក សំពៅលូន និង ច្រកទ្វារតំបន់ព្រំដែន សួនស៊ុ(អូរអន្លក់) ស្ថិតនៅស្រុកកំរៀង កាលពីព្រឹកថ្ងៃទី២៨ខែ មេសា ។
ឯកឧត្តមបន្ថែមថា ៖«ជាពិសេសត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងប្រទេស និង សមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសថៃដើម្បីធានារក្សាការអនុវត្តត្រឹមត្រូវតាមកិច្ចព្រមព្រៀង និងច្បាប់របស់ ប្រទេសនីមួយៗ» ។
ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងភាគីខ្មែរនិងភាគីថៃ ដែលខិតខំបង្កលក្ខណៈ ងាយស្រួលក្នុងការសម្របសម្រួលដល់ពលករខ្មែរដែលបានវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ មានភាពរលូន ៕