ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនចំនួនពីរនៅខេត្តបាត់ដំបង ត្រូវបានផ្លាស់ប្តូរថ្មី

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ ភី សុខវិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង

បាត់ដំបង ៖ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនខេត្តបាត់ដំបងចំនួនពីរ  ត្រូវបានប្រកាស់ចូលកាន់ មុខតំណែងថ្មី គឺប្រធានស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣) ស្ថិតនៅស្រុកសំពៅលូន និង ច្រកទ្វារ តំបន់ព្រំដែន សួនស៊ុ(អូរអន្លក់) ស្ថិតនៅស្រុកកំរៀង កាលពីព្រឹកថ្ងៃទី២៨ខែមេសា ។
បើតាមសេចក្តីប្រកាស លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុ (អូរអន្លក់)ត្រូវបានសម្រេចផ្ទេរ និងប្រគល់ភារកិច្ចជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដី  (គីឡូ១៣) ស្រុកសំពៅលូន ជំនួសលោក តេង ចាន់ភិរម្យ ដែលត្រូវឱ្យទៅបម្រើការងារនៅអង្គភាពដើម នៅសាលាខេត្តវិញ និងប្រគល់ភារកិច្ចជូនលោក រិត សុធាវី ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ ព្រំដែនស៊ួនស៊ុ(អូរអន្លក់) ស្រុកកំរៀង ខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលអញ្ជើញជាធិបតីក្នុងពិធីប្រកាស ខាងលើ បានស្នើរដ្ឋបាលស្រុកសំពៅលូន និងរដ្ឋបាលស្រុកកំរៀង ព្រមទាំងគ្រប់តួអង្គក្នុងទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុ និង គ្រប់អង្គភាពពាក់ព័ន្ធបន្តចូលរួមដឹកនាំ គ្រប់គ្រង ជាមួយប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ដែលទើបចូលកាន់មុខតំណែងថ្មី ដើម្បីបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងថែរក្សាការពារអធិបតេយ្យបូរណភាពទឹកដីឱ្យបានគង់វង្ស។
បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្រ្តី និងកងកម្លាំងនៅតាមច្រកព្រំដែន ត្រូវបង្កើនកិច្ច សហការគ្នា ក្នុងការបង្ការទប់ស្កាត់បទល្មើសនានា ដូចជាទំនិញគេចពន្ធ បញ្ហាគ្រឿងញៀន បទល្មើស ព្រៃឈើ និងបទល្មើសឆ្លងដែនជាដើម។ជាពិសេសត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងប្រទេស និងសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសថៃ ដើម្បីធានារក្សាការអនុវត្តត្រឹមត្រូវតាមកិច្ចព្រមព្រៀង និងច្បាប់របស់ប្រទេសនីមួយៗ ៕