សម្តេចតេជោ៖ យើងមិនចាំបាច់មានទស្សនដូចគ្នាទាំងស្រុងទេ ទោះបីក្នុងបក្សមួយ ឬ ក្នុងគ្រួសារមួយ ប៉ុន្តែយើងត្រូវយល់អ្វីដែលដូចគ្នា គឺផលប្រយោជន៍ជាតិ

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៨ ០៤ ២៥

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ថា យើងមិនចាំបាច់មានទស្សនៈដូចគ្នាទាំងស្រុងទេ ទោះបីក្នុងបក្សមួយ ឬ ក្នុងគ្រួសារមួយ ប៉ុន្តែយើងត្រូវយល់អ្វីដែលដូចគ្នា គឺផលប្រយោជន៍ជាតិ ដើម្បីបន្ត ដំណើរជាមួយគ្នា នៅក្នុងព្រឹទ្ធសភាពហុបក្ស ក្រោមម្លប់នៃសន្តិភាព និង ស្ថិរភាពនយោបាយ។ 

ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម សុខ ហាច, ឯកឧត្តម សេង ម៉ារឌី និងឯកឧត្តម គង់ មុនីកា សមាជិក ព្រឹទ្ធសភា៣រូបមកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យើងមិនចាំបាច់មានទស្សនៈដូចគ្នាទាំងស្រុងទេ ទោះបី ក្នុងបក្សមួយ ឬ ក្នុងគ្រួសារមួយ ក៏មិនអាចមានទស្សនៈដូចគ្នាទាំងស្រុងបានដែរ។ ក៏ប៉ុន្តែ យើងត្រូវយល់អ្វី ដែលដូចគ្នា និង ខុសគ្នា។ ដូចគ្នា គឺ ផលប្រយោជន៍ជាតិ រីឯ ខុសគ្នា គឺ ការគិត និង ធ្វើសកម្មភាពខុសគ្នា គឺជារឿងធម្មតា។សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាល បានបញ្ជូនពលករទៅជប៉ុន និងកូរ៉េ ដែលធ្វើការងារ   ជួយមើលមនុស្សចាស់។ ប្រទេសទាំងនេះ កំពុងបើកសាលាបណ្តុះបណ្តាលពលករ រួចបញ្ជូនទៅធ្វើការ នៅស្រុកគេ។ ជាមួយគ្នានេះដែរ យើងត្រូវរៀបចំជាប្រព័ន្ធឱ្យបានច្បាស់លាស់ កុំឱ្យមានការកេងប្រវ័ញ្ច។
ទន្ទឹមគ្នានេះដែរ កម្ពុជាកំពុងត្រូវការកម្លាំងពលកម្មនៅក្នុងស្រុក ដូចនេះ យើងកំពុងពង្រឹងការបណ្តុះ បណ្តាលវិជ្ជាជីវៈ ការបណ្តុះបណ្តាលជំនាញទៅតាមតម្រូវការ។ រាជរដ្ឋាភិបាល មានបទពិសោធន៍ដោយ បានធ្វើអន្តរាគមន៍ ពេលវិបត្តិសេដ្ឋកិច្ចសកលនៅ ២០០៨ ដោយផ្តល់ការបណ្តុះបណ្តាលជំនាញថ្មីដល់ កម្មករ ដែលបាត់បង់ការងារដោយសារការបិទរោងចក្រ និងចាត់វិធានការជាច្រើនទៀត។ 
សម្តេចតេជោបានសង្កត់ធ្ងន់ថា យើងបានឆ្លងកាត់ការលំបាកជាច្រើនដង និងដឹងភាពធន់របស់យើង ។ វិបត្តិមួយ តែងបង្កប់កាលានុវត្តភាព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាបានពង្រឹងភាពធន់ ដោយ បានបង់ពន្ធលើទំនិញដែលនាំចេញទៅប្រទេសជាច្រើន និងកាត់បន្ថយការពឹងលើប្រព័ន្ធអនុគ្រោះពន្ធ។ សម្តេចតេជោ យល់ស្របនឹងឯកឧត្តម សុខ ហាច ថាការគ្រប់គ្រងមន្ត្រីស្អាតស្អំ ការពង្រឹងសមត្ថភាពរបស់ មន្ត្រី ធនធានមនុស្ស ប្រកបដោយគុណធម៌ សំខាន់ណាស់។ 
ទន្ទឹមនឹងនេះដែរ យើងត្រូវពង្រឹងសមត្ថភាព និងការប្រកួតប្រជែងរបស់យើងនៅក្នុងក្របខណ្ឌសេដ្ឋកិច្ច   ដែលយើងមាន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន កូរ៉េខាងត្បួង និង អេមីរ៉ាតអារ៉ាប់រួម និងនៅក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន អាស៊ាន-ចិន RCEP ...។ 
សម្តេចបានបន្ថែមថា យើងបន្តដំណើរជាមួយគ្នា នៅក្នុងព្រឹទ្ធសភាពហុបក្ស ក្រោមម្លប់នៃសន្តិភាព និង ស្ថិរភាពនយោបាយ។ យើងប្រឹងមួយដង្ហើមទៀត ពីពេលនេះ ទៅឆ្នាំ២០២៩ ក្នុងការចាកចេញ ពី លក្ខន្តិកៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និង ឈានដល់ ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។  នាឱកាសនោះ ឯកឧត្តម សុខ ហាច ក្នុងនាមគណបក្សឆន្ទៈខ្មែរ បានបញ្ជាក់ជូនសម្តេចតេជោ ថា សមាជិកព្រឹទ្ធសភានៃគណបក្សឆន្ទៈខ្មែរ តែងតែប្រកាន់យកមាគ៌ា និងគោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែ មិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ ដោយយកមតិសម្របសម្រួល និងដាក់ចិត្តចូលរួមជាមួយ អាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល ជាផលប្រយោជន៍របស់ជាតិយើង។ ក្នុងករណីស្ថានភាពប្រទេសជាតិ ជួបប្រទះបញ្ហាលំបាកខាងសេដ្ឋកិច្ច ខាងឯកឧត្តមមិនធ្វើឱ្យ រាជរដ្ឋាភិបាលពិបាកទេ។ ឯកឧត្តម បានលើកឡើងថា ប្រទេសកម្ពុជាយើងរស់នឹងកសិកម្ម ដូចនេះ ត្រូវ អភិវឌ្ឍសក្តានុពលកសិកម្ម ឱ្យបានខ្លាំងក្លា។ ជាមួយគ្នានេះដែរ យើងគួរ កសាងមូលដ្ឋានគ្រឹះនៅក្នុង វិស័យអចលនទ្រព្យ ដែលយើងកំពុងរងផលប៉ះពាល់ និងត្រូវពង្រឹងភាពប្រកួតប្រជែងរបស់យើង ជាពិសេស វិស័យទឹក ភ្លើង ការដឹកជញ្ជូន។

ឯកឧត្តម បានគូសបញ្ជាក់ថា សម្តេចធិបតី បានខិតខំប្រឹងប្រែងណាស់ក្នុងការពង្រឹងការប្រកួតប្រជែងនេះ ជាពិសេស ការពង្រឹងការគ្រប់គ្រងមន្ត្រីស្អាតស្អំ។ ឯកឧត្តម បានបន្តថា សម្តេចតេជោ និង ខាងឯកឧត្តម យល់គ្នា នៅលើផ្លូវតែ១ និងបន្តដំណើរទៅមុខទៀត។ ឯកឧត្តម សេង ម៉ារឌី បានរំលឹកថា នៅក្នុងជំនួប   ឆ្នាំមុន ជាមួយសម្តេច ឯកឧត្តម បានស្តាប់ អនុសាសន៍ ការវិភាគរបស់សម្តេច ពីបញ្ហាក្នុងស្រុក និង សកល។ ឯកឧត្តម មានការកោតស្ញើបស្ងែង និងកោតសរសើរសម្តេច។ បទពិសោធន៍របស់សម្តេចក្នុងរយៈពេលជាង ៤០ឆ្នាំចុងក្រោយនេះ សម្តេចតែងតែរកផ្លូវចេញបានរហូត មិនដែលមានការទ័លច្រក និងបរាជ័យទេ។ឯកឧត្តមបានបន្តថា ស្ថានការណ៍បច្ចុប្បន្នជុំវិញ បញ្ហាសេដ្ឋកិច្ច  គឺដូចជា ការជូនពរពីលើមេឃ (Blessing in the sky) ដែលមើលរូបភាព មិនសូវល្អទេ ក៏ប៉ុន្តែ អាចជា កាលានុវត្តន៍ភាព។ ឯកឧត្តម ក៏ជូនជាទស្សនៈយល់ឃើញថា ប្រទេសកម្ពុជាយើងគួរឈានដល់   ចំណុច មួយដែលត្រូវផ្លាស់ប្តូរ នោះគឺការចេញពីវិស័យកាត់ដេរ និងគួរវិនិយោគលើវិស័យមួយដែលគេមិនទាន់ធ្វើ គឺ ឧស្សាហកម្ម អមមនុស្សចាស់ ឬ សេវាថែទាំ និងមនុស្សចាស់ជរា ដោយផ្ទាល់ ឬ ពីចង្ងាយ អាចតាម ប្រព័ន្ធអនឡាញ។
ឯកឧត្តមបានបន្ថែមថា សម្តេចតេជោ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអារ៉ាប់ និងបាន ផ្សព្វផ្សាយ និង ទាក់ទាញវិនិយោគមកកម្ពុជា។ ឯកឧត្តម យល់ឃើញថា គួរជំរុញបន្ថែមនូវការអភិវឌ្ឍ សេដ្ឋកិច្ចផ្នែក កសិ-ទេសចរណ៍ ដូចជា ទេសចរបរទេស មកលេងចម្ការ និង បេះផ្លែឈើ ដូចនៅប្រទេស មួយចំនួនផងដែរ៕