ចិននិយាយថា នាពេលថ្មីៗនេះគ្មានការនិយាយតាមទូរសព្ទរវាងលោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ ឡើយ

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ មេសា ២៥
អន្តរជាតិ៖ ទីក្រុងប៉េកាំងបានចេញមុខបកស្រាយថា ពុំមានការនិយាយតាមទូរសព្ទរវាងលោកស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះឡើយ បន្ទាប់ពីលោក ត្រាំ បានអះអាងថា លោក ស៊ី បានហៅទូរសព្ទមកលោក ខណៈប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តី TIME កាលពីថ្ងៃទី២២ ខែមេសា និងចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ លោក ត្រាំ បាននិយាយថា លោកប្រធានាធិបតីចិន បានហៅទូរសព្ទទៅរូបលោក បើទោះបីជាទីក្រុងប៉េកាំងបដិសេធថា មិនមានការទាក់ទងគ្នាណាមួយក៏ដោយ រវាងប្រទេសទាំងពីរ ជុំវិញបញ្ហាជម្លោះពាណិជ្ជកម្មដ៏តានតឹង។ លោក ត្រាំ មិនបានប្រាប់ថា ការនិយាយទូរសព្ទនោះបានកើតឡើងកាលពីពេលណា ឬបញ្ជាក់ថា បានពិភាក្សាគ្នាអំពីរឿងអ្វីខ្លះឡើយ។ កាលថ្ងៃចន្ទនៅពេលត្រូវបានសាកសួរពីការអះអាងរបស់លោក ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបយ៉ាងដូច្នេះថា "បើតាមខ្ញុំដឹង នាពេលថ្មីៗនេះគឺមិនមានកិច្ចសន្ទនាតាមទូរសព្ទ រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរឡើយ ។ ចិននិងសហរដ្ឋអាមេរិក មិនកំពុងស្ថិតក្រោមដំណើរការពិគ្រោះ ឬចរចាណាមួយ ស្តីពីបញ្ហាពន្ធគយនោះទេ"។ គួរបញ្ជាក់ថា កំពូលមហាអំណាចសេដ្ឋកិច្ចទាំង២ របស់ពិភពលោក កំពុងជាប់ផុងក្នុងសង្រ្គាមពាណិជ្ជកម្ម ផ្តើមចេញមកពីការដំឡើងពន្ធរបស់លោក ត្រាំ លើទំនិញរបស់ចិន ដែលបានកើនដល់ ១៤៥ភាគរយ។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានដំឡើងពន្ធ ១២៥ភាគរយវិញទៅលើទំនិញរបស់អាមេរិក៕