ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី ការទូតវិទ្យាសាស្ត្រ ក្នុងបម្រែបម្រួលពិភពលោក

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៩ ០៤ ២០២៥

ឯកឧត្តម ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជា អធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី  “ការទូតវិទ្យាសាស្ត្រក្នុងបម្រែបម្រួលពិភពលោក” ដែលរៀបចំឡើង ដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសាកលវិទ្យាល័យខេមតិច និង វេទិកា AI ។ 
សិក្ខាសាលានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ មានការចូលរួមពីអ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងឧស្សាហកម្ម ដោយពិភាក្សាអំពីវិធីដែលការទូតវិទ្យាសាស្ត្រ អាចជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដោះស្រាយវិបត្តិសកល និងលើកកម្ពស់សមធម៌ក្នុងការទទួល បានបច្ចេកវិទ្យា។ សិក្ខាសាលាក៏ផ្តោតលើសារៈសំខាន់នៃការផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងគោលនយោបាយ និងការពង្រឹង កិច្ចសហការផ្នែកវិទ្យាសាស្ត្រឆ្លងព្រំដែនផងដែរ។
 
ឯកឧត្តម ហែម វណ្ណឌី  បានលើកឡើងថា៖ “ការទូតវិទ្យាសាស្ត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ វឌ្ឍនភាពវិទ្យាសាស្ត្រជាសាកល ដោយសម្រួលដល់ការចែករំលែកចំណេះដឹង ធនធាននិង ហេដ្ឋារចនា សម្ព័ន្ធ ដែលបម្រើជាកាតាលីករក្នុងការដោះស្រាយបញ្ហាសកល និងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា។”
 
សិក្ខាសាលាមានបទអន្តរាគមន៍របស់លោក Sardar Umar Alam តំណាងអង្គការ អប់រំ វិទ្យាសាស្ត្រ និង វប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅកម្ពុជា ស្តីពីតួនាទីវិទ្យាសាស្ត្រក្នុងការរៀបចំ គោលនយោបាយការបរទេស។
 
ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៏បានចូលរួមដឹកនាំកិច្ចពិភាក្សា ស្តីពីវិទ្យាសាស្ត្រសម្រាប់វិស័យការទូត ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបច្ចេកវិទ្យាថ្មីៗ ផងដែរ៕