អូស្ត្រាលី សន្យាជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទរឹង និងទន់នានាបន្ថែមទៀតនៅកម្ពុជា

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៩ ០៣ ២៥

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី សន្យាជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទរឹង និងទន់នានាបន្ថែមទៀត នៅកម្ពុជា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យទឹកស្អាត និងសុខភាពអនាម័យជនបទ។

ថ្លែងក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Derek Yip, ឯកអគ្គរដ្ឋទូតអូស្ត្រាលី   ប្រចំាកម្ពុជានាព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី  ក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថារដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងរដ្ឋាភិបាលប្រទេស កម្ពុជា គឺមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាយូរណាស់មកហើយ។ ហើយបច្ចុប្បន្ន ប្រទេសទាំងពីរ ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ តាមរយៈការផ្តល់  ជាជំនួយ នានាមកកម្ពុជា។ 
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា ក្នុងអាណត្តិថ្មីរបស់ឯកឧត្តម នារយៈពេល ៩ខែកន្លងមកនេះ ឯកឧត្តមបានចុះបំពេញបេសកកម្មក្នុងការត្រួតពិនិត្យសមិទ្ធផល នៃគម្រោងនានា ទាក់ទងនឹងវិស័យ កសិកម្ម វិស័យអប់រំ វិស័យទឹកស្អាត និងអនាម័យជនបទ ក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា និងសង្កេត  ឃើញពីការីកចម្រើនលើគ្រប់វិស័យនៅតំបន់ជនបទកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានប្តេជ្ញានឹងបន្តជួយអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងបន្តជួយពង្រឹង ហេដ្ឋារចនាសម្ព័ន្ធជនបទរឹង និងទន់នានាបន្ថែមទៀតនៅតំបន់ជនបទ តាមការស្នើសុំរបស់ក្រសួង។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយ  រាជរដ្ឋាភិបាលកម្ពុជាជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង  អភិវឌ្ឍន៍ជនបទជាមួយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនាពេលកន្លងមក ដោយប្រទេសអូស្ត្រាលី បានផ្តល់  ជាហិរញ្ញប្បទានឥតសំណងរួមចំណែកក្នុងការស្ថាបនាផ្លូវជនបទ និងសំណង់សិល្បការ្យជាច្រើន ព្រមទាំង  បានផ្តល់ជាវគ្គបណ្តុះបណ្តាលនានាជូនដល់មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍បទ និងរួមចំណែកជួយអភិវឌ្ឍន៍ វិស័យទឹកស្អាត និងសុខភាពអនាម័យជនបទតាមរយៈអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាផងដែរ។ 
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើរដ្ឋាភិបាលអូស្ត្រាលី ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលក្នុង ប្រទេសកម្ពុជា មេត្តាជួយគាំទ្រ និងចូលរួមអនុវត្តគម្រោងភូមិគំរូគន្លឹះជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បី ទទួលបានជោគជ័យធ្វើឲ្យគ្រប់ភូមិក្នុងព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍន៍នៅមុនឆ្នាំ២០៥០៕