សហគមន៍កសិកម្ម«តាសីសាមគ្គី»នៅខេត្តបាត់ដំបង បន្តចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)ក្នុងទំហំជិត២លានដុល្លារ

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី ២៩.០៤.២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ថ្លែងថា សហគមន៍កសិកម្ម«តាសីសាមគ្គី»នៅខេត្តបាត់ដំបង បានបន្តចុះ  កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ក្នុងទំហំ ១,៨៩  លានដុល្លារ ដែលធ្វើឱ្យសហគមន៍មួយនេះកាន់តែរីកចម្រើន ។ 

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្មវិធីគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក បានផ្តល់ទុនបំពេញបន្ថែមលើការវិនិយោគ ក្នុង  សហគមន៍កសិកម្ម«តាសីសាមគ្គី» រួមមាន ៖ ផ្ទះសំណាញ់ចំនួន២២៥ខ្នង ផ្លូវលំជនបទ៧,៥គីឡូម៉ែត្រ ប្រព័ន្ធស្រោចស្រព និងឧបករណ៍សម្ភារៈ ជាច្រើនទៀត ។
ឯកឧត្តមបានបន្តថា នេះគឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាន នៅលើទីតាំងដែលមានសក្តានុពល  សម្រាប់វិស័យកសិកម្ម ។ ឯកឧត្តម ជឿជាក់ថា បងប្អូនកសិករជាច្រើនគ្រួសារទៀតនៅក្នុងតំបន់នេះ នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ផង និងដោយប្រយោលផង ពីការវិនិយោគដ៏មាន អត្ថន័យ  មួយនេះ។
 « នៅទីនេះគម្រោងបានវិនិយោគជូនសហគមន៍ក្នុងទំហំទឹកប្រាក់ប្រហែលជាជិត៣លានដុល្លារ ហើយនេះ គឺជាទំហំមួយធំ ដែលបង្ហាញពីការឈរជើងដ៏រឹងមាំយូរអង្វែងរបស់សហគមន៍ និងបង្ហាញ  សក្តានុពលក្នុងតំបន់ថ្មគោល ជាពិសេសសហគមន៍នេះ ដែលចេះតែរីកចម្រើនឡើងហើយ សម្រាប់ផ្ទះ  សំណាញ់នាពេលបច្ចុប្បន្នមានប្រមាណ៤០០ខ្នងហើយ ក្នុងនោះអ្វីដែលល្អប្រសើរពីសហគមន៍ តាសីសាមគ្គី គឺសហគមន៍បាននិងកំពុងតែស្ថិតនៅក្នុងដំណាក់កាលមួយ ដើម្បីប្រែក្លាយខ្លួនទៅកសិកម្ម ទំនើប ដែលជាយន្តការមួយផ្ដល់ភាពច្បាស់លាស់និងផ្ដល់ភាពរឹងមាំខាងផ្នែកគ្រប់គ្រងទីផ្សារ ហើយងាយ  ស្រួលដល់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រ ដល់សមាជិករបស់សហគមន៍នាពេល អនាគតផងដែរ » ។
លោក ណុប នុន  ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី តាងនាមឱ្យក្រុមប្រឹក្សា គណៈកម្មការត្រួតពិនិត្យ ក៏ដូចជាសមាជិក សមាជិកាទាំងអស់ គឺមានអារម្មណ៍រីករាយរំភើបចិត្តជាខ្លាំង  ដែលបានឈានទៅមួយ  ជំហានទៀតហើយ ដោយទទួលបានការគាំទ្រជាបន្តបន្ទាប់ ក្នុងការពង្រីកផ្ទះសំណាញ់ និងអភិវឌ្ឍហេដ្ឋា  រចនាសម្ព័ន្ធមួយចំនួន ហើយក្នុងជំហានបន្ទាប់ សហគមន៍នឹងបន្តប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្ម ទំនើប ថែមទៀតផង ។ 
សូមបញ្ជាក់ថា សហគមន៍កសិកម្ម តាសីសាមគ្គី មានទីតាំងស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានសមាជិកប្រមាណ៣០០នាក់ ដោយធ្វើការដាំដុះបន្លែក្នុងផ្ទះសំណាញ់បានប្រមាណ  ជាង២០ប្រភេទ ដើម្បីបំពេញតម្រូវតាមទីផ្សារនិងអាចនាំចេញបានចន្លោះពី២ទៅ២,៥តោនក្នុងមួយថ្ងៃ ៕