អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលរានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥

MC.អាជ្ញាធរជាតិអប្សរាបានធ្វើឱ្យបង្កាន់ដៃនាគ ទិសពាយ័ព្យ នៃប្រាសាទបន្ទាយសំរ៉ែ ប្រែមកជារឹងមាំ ឡើងវិញ បន្ទាប់ពីក្រុមការងារបានចំណាយពេលអស់ជិត២ឆ្នាំដើម្បីជួសជុល និងបានបញ្ចប់ការងារ  ជាស្ថាពរហើយ ដោយគម្រោងនេះ បានការសហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ ។

លោក ឡុង ណារី អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា បន្ទាប់ពីការជួសជុលដោយយកចិត្តទុកដាក់ និងហ្មត់ចត់ពីអ្នកជំនាញខ្មែរ និងបរទេស រានហាល និងបង្កាន់ដៃនាគ ដែលស្ថិតនៅទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បានបញ្ចប់ជាស្ថាពរហើយ និងបានបង្ហាញសោភណភាពស្រស់ស្អាត រឹងមាំឡើងវិញ។  លោកថា ចាប់តាំងពីឆ្នាំ២០២៣មក ក្រុមអ្នកជំនាញបានខិតខំយ៉ាងខ្លាំង រហូតធ្វើការងារសម្រេចបានជោគជ័យ នោះគឺរានហាល និងបង្កាន់ដៃនាគបានរងផុតពីហានិភ័យទាំងឡាយ ហើយទីតាំងនេះ បានប្រែពីកន្លែងទ្រុឌទ្រោម បាក់បែក ក្លាយជាកន្លែងដ៏ទាក់ទាញមួយសម្រាប់ទេសចរ។
លោកបានបញ្ជាក់ថា ក្រុមការងារបានជួសជុល ថ្មកម្រាលរានហាល បង្កាន់ដៃនាគ សសរមួយចំនួន ក៏ដូចជាបានពង្រឹងគ្រឹះជាដើម ដែលថ្មខ្លះបានបែកបាក់ជ្រុះធ្លាក់រាយប៉ាយលើ និងកប់ក្នុងដី ហើយក្រុម  ការងារ បានជួសជុល អភិរក្សពង្រឹងឡើងវិញ ចំណែកផ្នែកខ្លះ ក៏ត្រូវប្រើថ្មីជំនួសនៅកន្លែងដែលចាំបាច់ ផងដែរ។ 
កន្លែងដែលយើងជួសជុលនេះពីដើមឡើយ ស្លែដុះជុំវិញ ពិបាកមើល មើលមិនងាយយល់ ដល់ពេលយើងលាងសម្អាតទៅទេសភាពវាប្លែកជាងមុន ហើយការងារមួយចំនួនដូចជា សសរនេះ យើងដូរថ្មី ហើយទុកអាចាស់នៅជិតនេះ ដើម្បីឱ្យគេឃើញ គេដឹងថាការងារដែលធ្វើយើងធ្វើបានអីខ្លះ ហើយយើងធ្វើអីខ្លះ។ យើងពង្រឹងគ្រឹះជុំវិញ អ៊ីចឹងយើងសង្ឈឹមថានេះជាការផ្លាស់ប្តូរមួយទៀត បន្ទាប់ពីការជួសជុលហើយ ទេសភាពនៅទីនេះ មានការទាក់ទាញភ្ញៀវដែលគាត់ចង់មកទស្សនា។ ខ្ញុំមានមោទនភាពនិងការងារ ដែលពួកខ្ញុំបានបង្រៀននិងបានធ្វើកន្លងមក ខ្ញុំគិតថាពួកខ្ញុំប្រឹងប្រែង  អស់ពីសមត្ថភាពហើយ ហើយនិងខំប្រឹងប្រែងបន្តទៀត ទោះបីមិនទាន់បានមួយរយភាគរយ ប៉ុន្តែយើង ពេញចិត្តអ្វីដែលយើងបានធ្វើសព្វថ្ងៃនេះ។ 
អ្នកជំនាញរូបនេះបានរំឭកថា ការជួសជុលនេះស្ថិតនៅក្នុងគម្រោងបណ្ដុះបណ្ដាលផ្នែកអភិរក្ស និង ជួសជុល ដល់មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដែលមកពីស្ថាប័នផ្សេងៗដូចជាភ្នាក់ងារទេសចរណ៍ សារមន្ទីរ និងសណ្ដាប់ធ្នាប់ជាដើម ដែលពួកគេមានបំណងក្លាយជាអ្នកជួសជុល និងអភិរក្សប្រាសាទ។ គម្រោងបណ្ដុះបណ្ដាលនេះបង្រៀនដោយគ្រូបង្គោលខ្មែរ និងអាល្លឺម៉ង់ ដោយមានទាំងសិក្សាលើទ្រឹស្តី និងចុះអនុវត្តន៍នៅការដ្ឋានប្រាសាទបន្ទាយសំរ៉ែតែម្ដង៕